

ការតែតបាល់បញ្ចូលទីដោយអតីតខ្សែការពារ Man.City កីឡាករ Nicolas Otamendi នៅនាទីទី៦៣បានធ្វើឱ្យអាហ្សង់ទីនឈ្នះការប្រកួតដ៏តានតឹងនៅកីឡដ្ឋាន Maracana ជាមួយនឹងគូប្រជែងដ៏ធំនៅតំបន់អាមេរិកឡាទីនគឺប្រេស៊ីល។ លទ្ធផលនេះបានជម្រុញអោយក្រុមលោក Lionel Scaloni បន្តឈរនៅលើលើកំពូលតារាងវគ្គជម្រុះ World Cup ឆ្នាំ ២០២៦បន្តទៀតដោយរកបាន១៥ពិន្ទុពីការប្រកួត៦លើក ។ទោះយ៉ាងណាក្រុមសាំបាប្រេស៊ីលដែលតែងតែមានមុខរាល់ការប្រកួតWorld Cup នោះបានធ្លាក់ ទៅលេខរៀងទី៦ក្នុងតារាងប្រកួតទាំង១០ក្រុម ក្រោយ៦ប្រកួតរកបានតែ៧ពិន្ទុប៉ុណ្ណោះខណៈកីឡាករJelinton ត្រូវអាជ្ញាកណ្តាលផ្តល់កាតក្រហមបណ្តេញចេញពីការប្រកួតនៅនាទីទី៨១។

គួរបញ្ជាក់ថាការប្រកួតរវាងម្ចាស់ជើងឯក World Cup៣សម័យក្នុងនាមជាភ្ញៀវជាមួយក្រុមម្ចាស់ជើងឯក World Cup ច្រើនបំផុត ៥សម័យគឺត្រូវបានពន្យារពេលកន្លះម៉ោងសម្រាប់ការប៉ះទង្គិចគ្នាយ៉ាងហិង្សានៅទីលានទស្សនារវាងអ្នកគាំទ្រក្រុមភ្ញៀវ និង ប៉ូលីសប្រេស៊ីល។ ទោះយ៉ាងណាភាពច្របូកច្របល់បានបន្តកើតមាន ខណៈការប្រកួតក៏តានតឹងបំផុតស្ទើរតែពេញ៩០នាទីតែម្តង។
ប្រភព:sportingnews
វីដេអូ:

ក្រុមពិការភាពអេស្បាញបានគំរាមចាត់វិធានការផ្លូវច្បាប់បន្ទាប់ពីរកឃើញថាកីឡាករឆ្នើម Lamine Yamal បានជួលក្រុមមនុស្សតឿដើម្បីមកសម្តែង និង រាំកម្សាន្តក្នុងឱកាសនៃពិធីខួបកំណើតគម្រប់ ១៨ ឆ្នាំ(ពេញវ័យកំលោះ)របស់ខ្លួនកាលពីចុងសប្តាហ៍មុនថ្មីៗនេះ។គួររំលឹកថាកាលពីថ្ងៃសៅរ៍ ខ្សែបម្រើស្លាបរបស់ Barcelona និងជម្រើសជាតិអេស្បាញបានរៀបចំពិធីជប់លៀងដ៏ធំមួយដែលចូលរួមដោយមិត្តរួមក្រុម និង តារាល្បី តន្ត្រីករ យូធូប និងអ្នកមានឥទ្ធិពលលើបណ្តាញសង្គមជាដើម។យោងតាមរបាយការណ៍ក្នុងស្រុក និងរូបភាពតាមប្រព័ន្ធផ្សព្វផ្សាយសង្គម មានមនុស្សតឿមួយក្រុមបានចូលរួមពិធីជប់លៀងនោះផងដែរ ។អត្ថបទកំពុងចាប់អារម្មណ៍៖ នោះ! PSG ចង់បំបែកកំណត់ត្រា Neymar លើការផ្ទេរយកកីឡាករឆ្នើមរូបនេះមករួមក្រុម (មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស មានសមាគមទាក់ទងនិងសុខភាពមួយចំនួននៅ ប្រទេសអេស្ប៉ាញបាននិយាយថាសកម្មភាពនេះជាការ រំលោភលើច្បាប់សិទ្ធិពិការភាព(មនុស្សមានការសម្បទាមិនដូចមនុស្សធម្មតា)នៅក្នុងប្រទេស។នៅក្នុងនោះប្រធានសមាគមន៍សុខភាពមួយហៅកាត់ថា ADEE នៃរដ្ឋ Carolina Puente បាននិយាយថាវាមិនអាចទទួលយកបានទេដែលថានៅក្នុងសតវត្សទី ២១ មនុស្សតឿនៅតែត្រូវបានប្រើប្រាស់សម្រាប់ការកម្សាន្តនៅឯពិធីជប់លៀងឯកជនជាពិសេសនៅពេលដែលបុគ្គលសាធារណៈត្រូវបានចូលរួម។សេចក្តីថ្លៃថ្នូរ និងសិទ្ធិរបស់សហគមន៍របស់យើងមិនអាចក្លាយជាប្រភពនៃការកម្សាន្តក្នុងកាលៈទេសៈណាក៏ដោយ”។លោក Jesus Martin Blanco អគ្គនាយកទទួលបន្ទុកសិទ្ធិជនពិការនៅក្នុងក្រសួងសិទ្ធិសង្គមរបស់ប្រទេសអេស្ប៉ាញក៏បានអំពាវនាវឱ្យមានការស៊ើបអង្កេតករណីនេះផងដែរ។ ប្រភព:MSN


