
(បរទេស)៖ ខ្សែប្រយុទ្ធឆ្នើម Antoine Griezmann បានបង្ហាញអារម្មណ៍យ៉ាងច្បាស់ចំពោះក្លឹប Premier League ដែលគាត់កោតសរសើរបំផុត ខណៈដែលពាក្យចចាមអារ៉ាមជុំវិញការផ្ទេរទៅ Manchester United នៅតែបន្តរីករាលដាលសុះសាយខ្លាំង។ ទន្ទឹមនឹងនេះ នៅក្នុងអំឡុងពេលធ្វើបទសម្ភាសន៍ជាមួយ Sky Sports ក្នុងឆ្នាំ ២០១៩ អតីតខ្សែប្រយុទ្ធ Real Sociedad រូបនេះបាននិយាយថា «ក្រុមដែលខ្ញុំកោតសរសើរបំផុតនៅ Premier League នោះគឺ Liverpool ហើយខ្ញុំសង្ឃឹមថាថ្ងៃណាមួយពួកគេនឹងឈ្នះពានលីគនេះម្តងទៀត»។ តាមពិតទៅ ក្រុមហង្សក្រហមបានពិភាក្សាជាមួយអ្នកតំណាងរបស់ Griezmann ជុំវិញការផ្លាស់ប្តូរដ៏មានសក្តានុពល នេះបើយោងតាម El Nacional ។
ទោះជាយ៉ាងណាក៏ដោយ អ្នកតំណាងក្រុម Man Utd ជាច្រើននាក់ កំពុងដុតដៃដុតជើងធ្វើដំណើរទៅកាន់ទីក្រុង Madrid ដើម្បីបញ្ចុះបញ្ចូលកីឡាកររូបនេះ ក្នុងការធ្វើកិច្ចព្រមព្រៀង ចំពេលខ្សែប្រយុទ្ធវ័យ៣២ឆ្នាំស៊ុតបញ្ចូលទីបាន ១៣ គ្រាប់ក្នុងការប្រកួតទាំងអស់នារដូវកាលនេះ៕
ប្រភព៖ sportbible

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



