
(បរទេស)៖ ខ្សែការពារ Alessandro Florenzi របស់ក្លឹបយក្សអ៊ីតាលី AC Milan កំពុងស្ថិតក្រោមការស៊ើបអង្កេត លើការចោទប្រកាន់ថា គាត់បានលេងល្បែងស៊ីសងខុសច្បាប់ ខណៈកីឡាករ Sandro Tonali និង Nicolo Fagioli កំពុងជាប់ទោសទណ្ឌលើករណីនេះដូចគ្នា។ កីឡាករ Florenzi ត្រូវបានគេរំពឹងថានឹងជួបជាមួយរដ្ឋអាជ្ញាអ៊ីតាលីនៅប៉ុន្មានថ្ងៃខាងមុខនេះដើម្បីពិភាក្សាអំពីករណីនេះ ដោយរូបគាត់នៅតែមានសារៈសម្រាប់ក្រុម AC Milan ដែលបានលេង ៥ប្រកួតនៅ Serie A រដូវកាលនេះ។ កីឡាករវ័យ៣២ឆ្នាំរូបនេះ មានកុងត្រាជាមួយក្លឹបរហូតដល់ឆ្នាំ ២០២៥។ គាត់កំពុងតែប្រឈមមុខនឹងការរង់ចាំយ៉ាងអន្ទះសារជុំវិញលទ្ធផលនៃការស៊ើបអង្កេតនេះ៕
ប្រភព៖ GOAL

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



