ប្រភពពីគេហទំព័រ talkSPORT បានចុះផ្សាយថា Casemiro អាចនិងត្រូវMan United លក់ចេញប្រសិនជា មហាសេដ្ឋីជំនួញសញ្ជាតិអាមេរិកលោក Ratcliffe បានបញ្ចប់ការទិញភាគហ៊ុនចំនួន ១មួយពាន់បីរយលាយផោនស្មើនិង ២៥ភាគរយនៅក្នុងក្លឹប។ ប្រភពបន្តថាៈលោក Ratcliffe នឹងបើកចំហសម្រាប់ការលក់ Casemiro ក្នុងខែមករាដើម្ បីប្រមូលថវិកាកសាងក្រុមឡើងវិញ។ គួរកត់សម្គាល់ថា កលោក Ratcliffe និងចូលមកកាន់ការងារជាផ្លូវការណ៏ក្នុង នាមម្ចាស់ភាគហ៊ុននៅទឹកដី Old Trafford មុនពេលការប្រកួតក្របខ័ណ្ឌ Premier League របស់ Man United ជាមួយក្រុម Everton នៅថ្ងៃទី ២៦ ខែវិច្ឆិកាខាងមុខនេះ។មហាសេដ្ឋីជនជាតិអង់គ្លេសវ័យ ៧១ ឆ្នាំរូបនេះត្រូវបានគេរំពឹងថានឹងគ្រប់គ្រងទាំងស្រុងលើប្រតិបត្តិការបាល់ទាត់នៅ Man United នៅពេលគាត់មកដល់ក្លឹប ហើយគាត់បាននិយាយ យ៉ាងច្បាស់ទៅកាន់លោក Ten Hag ថាមូលនិធិនឹងអាចរកបានដើម្បីកែលម្អក្រុមនៅក្នុងរដូវរងារ។
គួរកត់សម្គាល់ថា Casemiro សញ្ជាតិប្រេស៊ីលវ័យ ៣១ឆ្នាំ ឆ្នាំរូបនេះត្រូវបានអ្នកចាត់ការ Erik ten Hag ទិញមកពី Real Madrid ក្នុងតម្លៃ ៦០លានផោននិងចុះកិច្ចសន្យារយៈពេល ៥ ឆ្នាំ។ Casemiro បានរួមចំណែកជាមួយនឹង ការស៊ុតបញ្ចូលទីចំនួន ៧ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបញ្ចប់ទី ៧ដងក្រោយបង្ហាញខ្លួន៥៣លើកគ្រប់ក្របខណ្ឌប្រកួត។សម្រាប់រដូវកាលដំបូង Casemiro បានជួយក្លឹបឱ្យឈ្នះពានរង្វាន់ EFL Cup និងមានកៅអីចូលរួមប្រកួតក្របខ័ណ្ឌ Champions League ក្រោយបញ្ចប់ចំណាត់ថ្នាក់លេខ ៣ ក្នុងក្របខ័ណ្ឌ Premier League ។
ប្រភព:Sportsmole
វីដេអូ:
(អង់គ្លេស)៖ អតីតគ្រូបង្វឹក និងជាវីបុរសក្លឹបបិសាចក្រហមលោក Ole Gunnar Solskjaer បានចូលរួមជាមួយក្រុម Man Utd ក្នុងអំឡុងឆ្នាំ១៩៩៦ លើតម្លៃផ្ទេរ ១.៥លានផោន ដោយបានបង្ហាញខ្លួន ៣៦៦ប្រកួត ស៊ុតបញ្ចូលទីបាន ១២៦គ្រាប់។ ជាមួយគ្នានេះផងដែរ លោក Ole បានថ្លែងប្រាប់សារព័ត៌មាន FourFourTwo យ៉ាងដូច្នេះថា លោក Sir Alex ចង់បានខ្សែប្រយុទ្ធ Alan Shearer ជាជាងរូបគាត់។អត្ថបទកំពុងចាប់អារម្មណ៍៖ ហ្វេនស្រឡាំងកាំង! ក្រោយ Ronaldo ប្រើក្បាច់ពិសេសស៊ុតបញ្ចូលទីដ៏មិនគួរឲ្យជឿ (មានវីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស នៅពេលនោះ លោក Shearer គឺជាម្ចាស់ស្បែកជើងមាសយ៉ូរ៉ូ ឆ្នាំ១៩៩៦ ខណៈពេលនោះគាត់បានច្រានចោលការផ្លាស់ទៅកាន់ Man United ដើម្បីចូលរួមជាមួយក្លឹបកំណើត Newcastle United ក្នុងតម្លៃបំបែកកំណត់ត្រាពិភពលោក ១៥លានផោន កាលពីសម័យនោះ។ ទោះបីជាយ៉ាងណាលោក Ole បានសារភាពថាគាត់មានសម្ពាធតិចតួចក្នុងការក្លាយខ្លួនជាជម្រើសរបស់គ្រូតា Sir Alex ។ […]