
កំពូលខ្សែប្រយុទ្ធដែលពូកែរកគ្រាប់បាល់ Erling Haaland បានស៊ុតបញ្ចូលទីអស់ហើយសម្រាប់ក្លឹបចំនួន ១៧ ក្នុងចំណោមក្លឹបទាំង ២០នៅ ក្រប ខណ្ឌ Premier League កាលពីរដូវកាលមុន ទោះយ៉ាងណាមានតែ Liverpool, Chelsea និង Brentford ដែល Haaland មិនទាន់រកបានគ្រាប់បាល់នៅឡើយ ។ ប៉ុន្តែអ្វីដែលប្លែកសម្រាប់ឆ្នាំនេះគឺមានក្លឹប៣ ដូចជា Burnley (បច្ចុប្បន្នកំពុងឈរនៅតំបន់កាត់ចោលបាតតារាង) និងជាក្រុម ដែលទើបឡើងមកនៅរដូវកាលនេះ ព្រមជាមួយ Sheffield United ជាក្រុមលេខរៀងទី១៩បាតតារាង គឺត្រូវបានHaaland ស៊ុតបញ្ចូលទី អស់ហើយ ។
តែទីបំផុតអ្វីដែលប្រែប្រួលគឺLuton Town និងហ Chelsea ត្រូវបានចាត់បញ្ចូលក្នុងបញ្ជីក្លឹបរងគ្រោះរបស់កីឡាករអន្តរជាតិ ណ័រវេរូបនេះទៅហើយសម្រាប់រដូវកាលនេះ ខណៈLiverpool និង Brentford នៅតែជាក្លឹបដែល Haaland មិនទាន់អាចរកគ្រាប់បាល់បានទេ គិតត្រឹមសប្តាហ៏ទី ១២ ខណៈដំណើរការប្រកួតលីកកំពូលអង់គ្លេសនៅវែងឆ្ងាយនៅឡើយនោះ។
ប្រភព:Be Soccer:
វីដេអូ Haaland (២០២២-២០២៣)
វីដេអូ Haaland រដូវកាល (២០២៣-២០២៤)

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



