(អង់គ្លេស)៖ ខ្សែប្រយុទ្ធ Mohamed Salah ស៊ុតបញ្ចូលទីបានពីរគ្រាប់ ខណៈដែលហង្សក្រហម Liverpool រក្សាកំណត់ត្រាឈ្នះ ១០០% របស់ពួកគេនៅ Anfield ក្នុងរដូវកាលនេះជាមួយនឹងជ័យជម្នះ ៣ទល់នឹង០ ទៅលើក្រុម Brentford ដើម្បីឡើងទៅកាន់លេខ ២ ក្នុងក្របខ័ណ្ឌ Premier League ២០២៣/២៤។ ជ័យជម្នះនេះធ្វើឲ្យ Liverpool មាន២៧ពិន្ទុ និងនាំមុខក្រុម Arsenal ដោយមានគ្រាប់បាល់ខុសគ្នា ខណៈ Brentford ស្ថិតនៅលេខរៀងទី១០៕
សូមទស្សនានូវវីដេអូ Highlights ខាងក្រោម៖
ប្រភព៖ BBC
គ្រូបង្វឹកក្រុមបិសាចក្រហម Man. United លោក Erik ten Hag បានហាមឃាត់ប្រព័ន្ធផ្សព្វផ្សាយកីឡាដ៏ល្បីល្បាញរបស់អង់គ្លេសចំនួនបីស្ថាប័ន្តពីការសួរសំណួរនៅក្នុងសន្និសីទសារព័ត៌មានរបស់គាត់កាលពីថ្ងៃសុក្រម្សិលមិញនេះ។មានន័យថាបុរសសញ្ជាតិហូឡង់រូបនេះមិនបានទទួលយកសំណួរពីគេហទំព័រ The Sun, The Mirror និង Manchester Evening News នោះឡើយ ។ការពិតក្រុមអ្នកកាសែតដែលតំណាងអោយស្ថាប័នទាំងបីខាងលើនេះពិតជាមានវត្តមាននៅក្នុងសន្និសីទសារព័ត៌មាននោះ ប៉ុន្តែការពិតគឺពួកគេបានដឹងជាមុនថា ពេលវេលានេះគឺក្រុមរបស់ខ្លួននិងមិនត្រូវបានផ្តល់ឪកាសអោយសួរសំណួរនោះទេ។អត្ថបទកំពុងចាប់អារម្មណ៍៖ នោះ! លោក Ten Hag ហាមឃាត់អ្នកសារពត៌មានមកពីស្ថាប័នធំ ៣ មិនអោយសាកសួរ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សម្រាប់កីឡាកររបស់ក្រុមបិសាចក្រហមព្រមជាមួយនិងគ្រូបង្វឹកលោក Ten Hag បានរងការរិះគន់យ៉ាងខ្លាំងទោះបីជាពួកគេបានកក់កៅអីទៅវគ្គ ផ្តាច់ព្រ័ត្រ FA Cup ក្រោយផ្តួលក្រុមCoventry ដោយបាល់ប៉េណាំងទីកាត់សេចក្តីទោះបីជាបាននាំមុខមុនដោយលទ្ធផល៣ទល់និង០ទៅហើយក្តី។ទោះយ៉ាងណាលោក Ten Hag បានទទួលស្គាល់វាជារឿងដ៏អាម៉ាស់បំផុតមួយ។ វាមិនមែនជាលើកទី១នោះទេដែលបុរសវ័យ៥៦ឆ្នាំរូបនេះបានបញ្ចេញសកម្មភាពយ៉ាងដូច្នេះក៏ព្រោះតែកាលពីដើមរដូវកាលនេះអតីត គ្រុបង្វឹក Ajax បានហាមប្រាមអ្នកសារព័ត៌មានមកពីប្រព័ន្ធផ្សព្វផ្សាយចំនួនបួន បន្ទាប់ពីរូបលោកអះអាងថាពួកគេមិនបានទទួលសិទ្ធិពិសំណាក់ក្រុមMan. United អោយពណ៌នាចំពោះរឿងអវិជ្ជមានរបស់ក្លឹបនោះឡើយ ។Man.United បច្ចុប្បន្នឈរនៅលេខរៀងទី៦ ក្នុងក្របខណ្ឌ […]