

ប្រិយមិត្តអ្នកគាំទ្រMan. United មានការងឿងឆ្ងល់ចំពោះការបកស្រាយដោយUefa ជុំវិញការទទួលបានកាតក្រហមរបស់ខ្សែប្រយុទ្ធស្លាប Marcus Rashford កំលុងការប្រកួតទល់នឹងម្ចាស់ផ្ទះ Copenhagenដោយក្រុមភ្ញៀវ បានបរាជ័យក្នុងលទ្ធផល ៤ទល់និង៣ បន្ទាប់ពីជើងទី១នៅទឹកដី Old Trafford ពួកគេយកឈ្នះ ដោយលទ្ធផល ១ទល់និង០ ។គួរកត់សម្គាល់ថាក្រោយនាំមុខម្ចាស់ផ្ទះ២គ្រាប់រកបានដោយ Rasmas Hodlund ខ្សែប្រយុទ្ធជួរមុខរបស់ Man Utd ម្នាក់គឺ Rashford ត្រូវបានបណ្តេញចេញនៅនាទីទី៤២ ក្រោយព្យាយាមដណ្តើមបាល់ជាមួយខ្សែការពារ Copenhagen Elias Jelert និងបានដាក់កំហុសថាបានជាន់ចំកជើងកីឡាកររូបនោះ។

មានប្រតិកម្មជុំវីញករណីនេះខណៈប្រិយមិត្ត Man.Utd បានបង្ហាញមតិយល់ឃើញថាវាជារឿងដែលគួរអស់សំណើចដែល មជ្ឈដ្ឋាន២បានបកស្រាយផ្ទុយគ្នា ។ពោលគឺដោយឡែកនៅក្នុងអត្ថន័យរបស់ Uefa បានបកស្រាយគឺមានភាពខុសគ្នាដោយ បានសរសេរថា:ខ្សែប្រយុទ្ធរូបនេះត្រូវបានបណ្តេញចេញដោយបង្កកំហុសចាប់ Jelert ដោយដៃរបស់គាត់ទៅវិញ។ទោះយ៉ាងណាសកម្មភាពមួយនេះបានបង្ហាញពីភាពចម្រូងចម្រាសផងដែរសូម្បីអ្នកវិភាគកីឡា TNT និងជាវីរបុរស Man.Utd២រូបគឺ លោក Owen Hargreaves និង Paul Scholes បានអះអាងថា អាជ្ញាកណ្តាលបានយល់ខុសទោះបីជាបានឆ្លងកាត់ការពិគ្រោះវាយតម្លៃដោយVARនៅលើទីលានប្រកួតក៏ដោយ។
ប្រភព: The Sun

(អង់គ្លេស)៖ ក្រុមហង្សក្រហម Liverpool ដែលជាម្ចាស់ជើងឯក Premier League ២០២៥ បានបដិសេធបោះបង់តម្លៃ ៥៨.៦លានផោន ពីក្លឹបយក្សអាល្លឺម៉ង់គឺ Bayern Munich ក្នុងការសុំទិញខ្សែប្រយុទ្ធស្លាប Luis Diaz របស់ពួកគេ។ យ៉ាងណាមិញ Bayern បានដាក់សំណើលើកីឡាករសញ្ជាតិកូឡុំប៊ីរូបនេះ តាំងពីដើមខែកក្កដា ឆ្នាំ២០២៥ ក៏ប៉ុន្តែត្រូវបានក្រុមរបស់លោក Arne Slot ប្រាប់ថា កីឡាករវ័យ ២៨ឆ្នាំ Diaz មិនមែនសម្រាប់លក់នោះឡើយ។អត្ថបទកំពុងចាប់អារម្មណ៍៖ ទោះលើកពាន CWC ២០២៥ ! Chelsea ដាក់ឈ្មោះកីឡាករឆ្នើម ៩ រូបសម្រាប់លក់ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរជម្រាបដែរថា ទីផ្សារដោះដូរកីឡាករបច្ចុប្បន្ន Liverpool កំពុងសំឡឹងរកខ្សែប្រយុទ្ធ ដើម្បីបំពេញបន្ថែមតំបន់ជួរមុខរបស់ពួកគេ ខណៈក៏កំពុងតែចែចូវ Alexander Isak ដែលជាខ្សែប្រយុទ្ធរបស់ក្លឹបសារិកាព្រៃ Newcastle United ដ្បិត […]



