Close
Ads: 88BOL
Featured-Image
Prediction: ចង់ទៅវគ្គបន្ត​ Man.Utd ដាច់ខាតត្រូវផ្តួល Copenhagen ខណៈម្ចាស់ផ្ទះចង់សងសឹកភ្ញៀវ
ទំហំអក្សរ
តូច
ធំ

ការប្រកួតក្នុងពូល A ដ៏មានការប្រកួតប្រជែងនៅក្នុងក្របខ័ណ្ឌ Champions League ធ្វើឡើងនៅកីឡដ្ឋាន Parken នៅវេលាម៉ោង ៣រំលងអធ្រាត ឈាន ចូល ថ្ងៃទី៩វិច្ឆិកា ទីក្រុង Copenhagen ដោយពួកគេធ្វើជាម្ចាស់ផ្ទះទទួលក្រុម Man. Unitedក្រោយបរាជ័យកាល ពី២សប្តាហ៏មុន ក្នុងលទ្ធផល​១ទល់និង០ នៅទឹកដី Old Trafford ។
ម្ចាស់ផ្ទះដាណឺម៉ាកនឹងស្វែងរកការសងសឹកជាមួយបិសាចក្រហម បន្ទាប់ពីរងបរាជ័យនៅជើងទី១ខណៈ៣ប្រកួតចុងក្រោយ របស់ក្រុមបាតតារាងCopenhegen ឈឺគែមិន​ដែលឈ្នះពោលគឺចាញ់២ស្មើ១ ខណៈ Man.Utd ចាញ់២ឈ្នះ១ឈរនៅលេខរៀងទី៣មាន៣ពិន្ទុ។មានន័យថាប្រសិនGalatasaray ចាញ់ Bayern Munich ដូច្នេះ Man.Utdនិងមានសង្ឃឹមទៅវគ្គ១៦ក្រុមបន្តប្រសិនពួកគេផ្តួល Copenhagenបាន។
១.ប្រវត្តិជួបគ្នា

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
ការ​ប្រកួត​នៅ​ថ្ងៃ​ពុធ​នឹង​ជា​ការ​ជួប​គ្នា​លើក​ទី​ប្រាំ​រវាង​ទីក្រុង​ Copenhagen និង Man United។ ក្រុមម្ចាស់ផ្ទះបានឈ្នះមួយប្រកួតមុនរបស់ពួកគេ 
ខណៈក្រុមភ្ញៀវបានឈ្នះបី។៤ប្រកួតចុងក្រោយនោះក្រុមម្ចាស់ផ្ទះរកបានតែមួយគ្រាប់គត់ក្នុងការប្រកួតទាំងបួនរបស់ពួកគេក្នុងការប្រកួតនេះ។
ប្រវត្តិMan.Utd ធ្លាប់ជួបក្រុមន័រវេ១០ក្រុមដងផ្សេងគ្នា ពួក​គេ​បាន​ឈ្នះ​ការ​ប្រកួត​ទាំង​នោះ​ចំនួន​ប្រាំពីរ ដោយ​ស្មើ​ម្តង និង​ចាញ់​ពីរ​។

Copenhagen vs Manchester United Prediction and Betting Tips | November 8th  2023
២.ពត៌មានក្រុមCopenhagen(ម្ចាស់ផ្ទះ)
Mohamed Elyounoussi និង Davit Khocholava ព្រមជាមួយ William Clem និង Birger Meling កំពុងរងរបួសមិនអាចចូលលេងបានទេ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងGrabara; Ankersen, Vavro, Diks, Jelert; Lerager, Falk, Goncalves; Larsson, Claesson, Achouri
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៣-៣

Copenhagen vs Manchester United Live Stream: How To Watch Champions League  For Free - Sportslens UK
៣.ពត៌មានក្រុមMan.Utd(ភ្ញៀវ)
កីឡាករក្រុមភ្ញឿវត្រូវអវត្តមានឈុតធំមិនតិចជាង៨នាក់ទេ ខណៈ Casemiro បន្តអវត្តមានរីឯ Rashford បានអវត្តមានពេលផ្តួល Fulham និងត្រលប់មកវិញ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងOnana; Wan-Bissaka, Varane, Maguire, Dalot; McTominay, Eriksen; Pellistri, Fernandes, Rashford; Hojlund
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Copenhagen០ :១ Man.Utd
ប្រភព:whoscored &sportskeeda&sportsmole

អត្ថបទកំពុងចាប់អារម្មណ៍៖
Prediction: រវាង Atalanta BC និង Bayer Leverkusen មួយណាជាម្ចាស់ជើងឯក Europa League ?
featured image

បន្ទាប់ពីការប្រកួត ៥១ដងមិនទាន់ស្គាល់បរាជ័យ ក្រុមអាឡឺម៉ង់ Bayer Leverkusen និងត្រៀមបង្កើតកំណត់ត្រាមិនទាន់ស្គាល់ចាញ់របស់ពួកគេនៅវគ្គផ្តាច់ព្រ័ត្រ Europa League នៅវេលាម៉ោង២រំលងអធ្រាត ឈានចូលថ្ងៃព្រហស្បត្ត៏ សម្រាប់ជំនួបជាមួយក្រុមមកពីអ៊ីតាលីគឺAtalanta BC នៅកីឡដ្ឋាន​Aviva Stadium នាប្រទេសអៀឡង់។ការប្រកួតនេះនិងក្រុមទាំងពីរបានជួបប្រជុំគ្នានៅទីក្រុង Dublin ជាកន្លែងដែល Leverkusen នឹងព្យាយាមបញ្វប់ភាពមិនដែលចាញ់ដ៏មិនគួរឱ្យជឿ ខណៈក្រុមមកពីក្របខណ្ឌ Serie A និងត្រូពានរង្វាន់អឺរ៉ុបជាលើកដំបូងដែលមិនធ្លាប់មាន។សម្រាប់ Atalanta ទើបតែខកបំណង ក្រោយបរជ័យការប្រកួត Coppa Italia ក្រោមថ្វីជើងJuventus ដូច្នេះការប្រកួតនេះពួកគេនិងប្រឹងប្រឺង។ សម្រាប់ការប្រកួតនេះអាជ្ញាកណ្តាល István Kovács មក​ពី​ប្រទេស​រូម៉ានី ជំនួយការរបស់គាត់នឹងមាន Vasile Florin Marinescu និង Mihai Ovidiu Artene សុទ្ធតែមកពីប្រទេសរ៉ូម៉ានីជាជំនួយការរបស់គាត់។អត្ថបទកំពុងចាប់អារម្មណ៍៖ Man Utd នឹងព្រមទទួលតម្លៃផ្ទេរ ៤០លានអឺរ៉ូ ប្រសិនមានក្លឹបណាចង់បានកីឡាករដ៏មានបទពិសោធន៍ម្នាក់នេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ១.ប្រវត្តិជួបគ្នា […]

ចុចអានបន្ត
អត្ថបទទាក់ទង