Close
Featured-Image
លោក Sir Jim អាចនឹងបណ្តេញលោក Ten Hag ហើយជំនួសវិញដោយគ្រូបង្វឹកម្នាក់
ទំហំអក្សរ
តូច
ធំ

បរទេស៖ ក្លឹបបិសាចក្រហម Manchester United បានឈ្នះពានរង្វាន់ត្រឹមតែ១ប៉ុណ្ណោះក្នុងរដូវកាលមុន ក្រោយចំណាយជាង ១ពាន់លានផោន ក្នុងការចុះកុងត្រាថ្មីលើកីឡាករថ្មី តាំងពីរដូវកាល២០១៧-១៨ មក។ ទោះបីជាយ៉ាងណាមិញ លោក Sir Jim Ratcliffe អាចនឹងធ្វើដឹកនាំក្លឹបមួយនេះដើរលើផ្លូវផ្សេងមួយទៀត នៅពេលដែលការដេញថ្លៃ២៥ភាគរយនៃភាគហ៊ុនទិញក្លឹបយក្សនៅទីក្រុង Manchester មួយនេះបានបញ្ចប់នោះ។ យោងទៅតាម Football Insider បានចុះផ្សាយថា មានផែនជាច្រើនដែលម្ចាស់ក្រុមហ៊ុន Ineos នឹងកែប្រែ ហើយផ្នែកមួយក្នុងចំណោមផែនការសំខាន់ៗនោះគឺ ការផ្លាស់ប្តូរគញរូបង្វឹក។ លោក Erik Ten Hag ទំនងជាត្រូវមហារសេដ្ឋីអង់គ្លេសរូបនេះបញ្ចប់តំណែងជាមិនខានប្រសិនបើរូបលោកនៅតែដឹកនាំក្រុមិនទទួលបានលទ្ធផលល្អបន្តទៀតនោះ។ ខណៈលោក Jim ចង់បានគ្រូបង្វឹក Brighton លោក Roberto De Zerbi ជំនួសវិញ នៅពេលដែលលោកទទួលបានសិទ្ធិកាន់កាប់ក្លឹបយក្សមួយនេះ៕

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Sir Jim Ratcliffe looks to 'sack Erik ten Hag for Roberto De Zerbi' amid ‘Man Utd can’t compete with Brighton’ claim

អត្ថបទទាក់ទង
  • November 2023
    M T W T F S S
     12345
    6789101112
    13141516171819
    20212223242526
    27282930