Close
Sponsor ads Featured-Image
Prediction: Dortmund អាចលុបកំនត់ត្រាមិនដែលឈ្នះ Bayern Munich រយៈពេល២១ឆ្នាំបានរឺទេ?
ទំហំអក្សរ
តូច
ធំ

Dortmund នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុមជើងឯក Bundesliga គឺគូប្រជែង Bayern Munich សម្រាប់ការប្រកួតនៅ Westfalenstadion នៅរាត្រីថ្ងៃសៅរ៍នេះវេលា​ម៉ោង​១២:៣០នាទីឈានចូលថ្ងៃអាទិត្យស្អែកនេះ។​គួររំលឹកថាក្រុមទាំងពីរមានវាសនាខុសគ្នានៅជុំទី ២ នៃពានរង្វាន់ DFB-Pokal នៅពាក់កណ្តាលសប្តាហ៍ ដោយ BVB បាន​យក​ឈ្នះលើក្រុម Hoffenheim ខណៈ Bayern Munichបានធ្លាក់ចេញ ក្រោមថ្វីជើងក្រុមលំដាប់ទីបី Saarbrucken។សម្រាប់ Dortmund ៦ប្រកួតចុងក្រោយលីកកំពូលគឺ គឺឈ្នះ៥ស្មើ១ ឈរនៅលេខរៀងទីខណៈឈរនៅលេខរៀងទី៤គិតត្រឹមសប្តាហ៏ទី៩ ខណៈ Bayern Munich ឈរនៅកំពូលតារាងក្រោយឈ្នះ៤ស្មើ២។
១.ប្រវត្តិជួបគ្នា Borussia Dortmund មិនស្គាល់ឈ្នះសោះក្នុងការប្រកួត ១០ ចុងក្រោយរបស់ពួកគេគ្រប់ក្របខណ្ឌប្រកួតទាំងអស់ជាមួយ Bayern Munich ចាប់តាំង​ពីឆ្នាំ ២០០២។ ១០ប្រកួតចុងក្រោយ Bayern Munich រកបានចាប់ពី២គ្រាប់ឡើងទៅរៀងរាល់ការប្រកួត។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Daily Schmankerl: The aftermath of Bayern Munich vs. Borussia Dortmund (did  that really happen?!); Manchester City to pursue Jamal Musiala; Cristiano  Ronaldo to leave Manchester United after World Cup; Dayot Upamecano sweating
២.ពត៌មានក្រុមDortmund (ម្ចាស់ផ្ទះ)
អតីត​ខ្សែបម្រើកីឡាករ Bayern Munich គឺ Emre Can កំពុង​ជួប​បញ្ហា​របួស​ជង្គង់ ខណៈ Marius Wolf ក៏​មានរបួសដែរខពណៈ Julien Duranville របួសសាច់ដុំ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងKobel; Ryerson, Hummels, Schlotterbeck, Bensebaini; Nmecha, Can; Malen, Reus, Brandt; Fullkrug
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-១-៣-២

ads

Bayern Munich vs Borussia Dortmund: Harry Kane all set to light up his  first Der Klassiker - myKhel
៣.ពត៌មានក្រុម(ភ្ញៀវ)
Manuel Neuer បានត្រលប់មកវិញកាលពីចុងសប្តាហ៍មុនបន្ទាប់ពីបាក់ជើងពេលគ្រោះថ្នាក់ជិះស្គីកាលពីរដូវរងារ។Raphael Guerreiro កំពុងជួបបញ្ហារបួសសាច់ដុំ ។ខ្សែការពារMatthijs de Ligt បានរងរបួសជង្គង់នៅពាក់កណ្តាលសប្តាហ៍ខណៈ Dayot Upamecano មានរបួសសាច់ដុំបានធូរស្បើយច្រើនត្រៀមវាយតម្លៃមុនចូលលេង។
រីឯខ្សែបម្រើ Leon Goretzka បានរងរបួសបាក់ដៃខណៈ Joshua Kimmich ត្រូវព្យួរសម្រាប់ការប្រកួតចំនួនពីរ បន្ទាប់ពីទទួលកាតក្រហមរបស់គាត់កាលពីចុងសប្តាហ៍មុន។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Neuer; Mazraoui, Upamecano, Kim, Davies; Laimer, Goretzka; Sane, Musiala, Coman; Kane
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Dortmund ២:២ Bayern Munich
ប្រភព:whoscored &sportskeeda&sportsmole

អត្ថបទកំពុងចាប់អារម្មណ៍៖
ទោះលើកពាន CWC ២០២៥ ! Chelsea ដាក់ឈ្មោះកីឡាករឆ្នើម ៩ រូបសម្រាប់លក់
featured image

(អង់គ្លេស)៖ ក្រោយពីក្លឹបតោខៀវ Chelsea បានផ្តួលក្លឹបយក្សបារាំង PSG ក្នុងលទ្ធផល ៣ទល់នឹង០ លើកពានរង្វាន់ FIFA Club World Cup ឆ្នាំ ២០២៥ រួចមក។ ទន្ទឹមនឹងនេះ Chelsea ដាក់ឈ្មោះកីឡាករឆ្នើមៗរបស់ខ្លួន រហូតដល់ទៅ ៩នាក់ រួមទាំងកីឡាករដែលបានលេងវគ្គផ្តាច់ព្រ័ត្រ CWC ២០២៥ ផងដែរ “សម្រាប់លក់” មានដូចខាងក្រោមនេះអត្ថបទកំពុងចាប់អារម្មណ៍៖ Jamal Musiala លើកឈ្មោះកីឡាករដែលរូបគេពិបាកលេងប្រឈមក្នុងអាជីព(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ១. Christopher Nkunku ២. Joao Felix ៣. Raheem Sterling ៤. Ben Chilwell ៥. Renato Veiga ៦. Axel Disasi ៧. Carney […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • November 2023
    M T W T F S S
     12345
    6789101112
    13141516171819
    20212223242526
    27282930