នៅតែLyon !ទីបំផុត Ajax ងើបចេញពីតំបន់កាត់ចោលក្រោយផ្តួលក្រុមភ្ញៀវ FC Volendam
ទំហំអក្សរ
តូច
ធំ
ក្រុមម្ចាស់ផ្ទះ Ajax បានងើបចេញពីតំបន់កាន់ចោល(Relegation Zone) ក្រោយផ្តួលក្រុមភ្ញៀវ FC Volendam សម្រាប់ការប្រកួតនៅលីកកំពូលហូឡង់នៅរាត្រីថ្ងៃ ព្រហស្បត្ត៏ទី ២ តុលា ២០២៣។ ២គ្រាប់របស់ Ajax រកបានដោយកីឡាករBerjwijn នៅនាទីទី ៥៧ និងកីឡាករ Akpom នៅនាទីទី៨៧ ។លទ្ធផលជ័យជំនះ នៅសប្តាហ៏ទី៩នាំអោយ Ajax ក្រោកមកឈរនៅលេខរៀងទី ១៥ទោះបីជាមានពិន្ទុស្មើក្រុមលេខរៀងទី ១៦ Vitesse តែមានគ្រាប់បាល់ស៊ុត បញ្ចូលទីច្រើនជាង ខណៈក្រុមនៅលីកកំពូលហូឡង់ Eredevisie មានសរុបទាំងអស់តែ ១៨ទេ។គួរកត់សម្គាល់ថា Ajax ដែលធ្លាប់អុកឡុកលីកកំពូលអឺរ៉ុប និង ជាម្ចាស់ជើងឯកហូឡង់ ៣៦សម័យកាល ចាប់ផ្តើមរដូវកាលនេះយ៉ាងលំបាក ពោលគឺក្រោយការចាកចេញរបស់លោក Erik Ten Hag ស្របពេលបច្ចុប្បន្នក្រុមដឹកនាំដោយគ្រូបង្វឹកបណ្តោះអាសន្ន Johannes Nicolaas។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
សម្រាប់ក្លឹបដែលធ្លាប់ល្បីល្បាញមួយទៀតនៅលីកកំពូលបារាំងLigue-១ គឺLyon វិញម្តងរដូវកាលនេះបានធ្លាក់ក្នុងសភាពដុនដាបខ្លំាងទោះបីជាចែកផ្លូវជាមួយលោក Lorent Blanc ក៏ក្រុមបច្ចុប្បន្នឈរនៅលេខេរៀងទី១៨បាតតារាងក្រោយ៥ប្រកួតចុងក្រោយចាញ់ ៣ស្មើ២ ខណៈគ្រូបង្វឹកលោក Grosso បានរងរបួសក្រោយរងការវាយប្រហារពីអ្នកគាំទ្រក្លឹបMarseilleកាលពីសប្តាហ៏មុន។

ប្រភព:Eurosport
វីដេអូ:
Article Tags
Related Articles