Close
Featured-Image
នៅតែLyon !ទីបំផុត Ajax ងើបចេញពីតំបន់កាត់ចោលក្រោយផ្តួលក្រុមភ្ញៀវ FC Volendam
ទំហំអក្សរ
តូច
ធំ

ក្រុមម្ចាស់ផ្ទះ Ajax បានងើបចេញពីតំបន់កាន់ចោល(Relegation Zone) ក្រោយផ្តួលក្រុមភ្ញៀវ FC Volendam សម្រាប់ការប្រកួតនៅលីកកំពូល​ហូឡង់​នៅរាត្រីថ្ងៃ ព្រហស្បត្ត៏ទី ២ តុលា ២០២៣។ ២គ្រាប់របស់ Ajax រកបានដោយកីឡាករ​Berjwijn នៅនាទីទី ៥៧ និងកីឡាករ​ Akpom នៅនាទី​ទី៨៧ ។លទ្ធផលជ័យជំនះ នៅសប្តាហ៏ទី៩នាំអោយ Ajax ក្រោកមកឈរនៅលេខរៀងទី ១៥ទោះបីជាមានពិន្ទុស្មើក្រុមលេខរៀងទី ១៦ Vitesse តែមានគ្រាប់បាល់ស៊ុត បញ្ចូលទីច្រើនជាង ខណៈក្រុមនៅលីកកំពូលហូឡង់ Eredevisie មានសរុបទាំងអស់តែ ១៨ទេ។គួរកត់សម្គាល់ថា Ajax ដែលធ្លាប់អុកឡុកលីកកំពូលអឺរ៉ុប និង ជាម្ចាស់ជើងឯកហូឡង់ ៣៦សម័យកាល ចាប់ផ្តើមរដូវកាលនេះយ៉ាងលំបាក ពោលគឺក្រោយការចាកចេញរបស់លោក Erik Ten Hag ស្របពេលបច្ចុប្បន្នក្រុមដឹកនាំដោយគ្រូបង្វឹកបណ្តោះអាសន្ន  Johannes Nicolaas។Ajax krijgt loodzwaar competitie-einde, FC Volendam sluit af tegen concurrenten - NH Nieuws

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

សម្រាប់ក្លឹបដែលធ្លាប់ល្បីល្បាញមួយទៀតនៅលីកកំពូលបារាំងLigue-១ គឺLyon វិញម្តងរដូវកាលនេះបានធ្លាក់ក្នុងសភាពដុនដាបខ្លំាងទោះបី​ជាចែកផ្លូវជាមួយលោក Lorent Blanc ក៏ក្រុមបច្ចុប្បន្នឈរនៅលេខេរៀងទី១៨បាតតារាងក្រោយ៥ប្រកួតចុងក្រោយចាញ់ ៣ស្មើ២ ខណៈគ្រូបង្វឹកលោក Grosso បានរងរបួស​ក្រោយរងការវាយប្រហារពីអ្នកគាំទ្រក្លឹបMarseilleកាលពីសប្តាហ៏មុន។

Football: Marseille-Lyon postponed after bus attack, Fabio Grosso injury photos, video, latest

 

ប្រភព:Eurosport
វីដេអូ:

អត្ថបទទាក់ទង
  • November 2023
    M T W T F S S
     12345
    6789101112
    13141516171819
    20212223242526
    27282930