រដ្ឋាភិបាលកូឡុំប៊ីនៅថ្ងៃសុក្រនេះបានបញ្ជាក់ពីស្ថានភាពឪពុកខ្សែប្រយុទ្ធហង្សក្រហម Liverpool លោក Luis Diaz ដែលត្រូវត្រូវក្រុមភេរវជនចាប់ពង្រត់នោះអាចនិងត្រូវដោះលែងនៅប៉ុន្មានម៉ោងខាងមុខនេះយោងការបញ្ជាក់ពីគេហទំព័រsportskeeda។គួររំលឹកថាឪពុក Diaz និងម្តាយ របស់គេទាំងពីរនាក់ត្រូវបានចាប់ពង្រត់ពីស្ថានីយ៍ប្រេងឥន្ធនៈមួយពីទីក្រុង Barrancas ភាគខាងជើងនៃប្រទេសកូឡុំប៊ីកាលពីថ្ងៃសៅរ៏។ ប៉ុន្តែជាសំណាងល្អ ម្តាយរបស់គាត់ត្រូវបានដោះលែងនៅថ្ងៃដដែល ប៉ុន្តែឪពុកគាត់នៅបន្តបាត់ខ្លួនដោយអាថ៌កំបាំង ស្របពេលភ្នាក់ងារ សន្តិសុខ របស់ប្រទេសកូឡុំប៊ី រួមមានបុគ្គលិកជាង ២០០នាក់ បានប្រមូលផ្តុំដើម្បីដោះស្រាយស្ថានភាពនេះ។ ជាការលើកទឹក ចិត្តដើម្បី ពន្លឿន ការស្វែងរក រង្វាន់ ៤ម៉ឺនផោនស្មើនិង (២០០ លានប៉េសូ) ត្រូវបានផ្តល់ជូនសម្រាប់ព័ត៌មាន ឈានដល់ការរកឃើញជនរងគ្រោះ។
ទោះយ៉ាងណាពត៌មានចុងក្រោយថ្មីៗនេះបានបញ្ជាក់ថាៈកងទ័ពរំដោះជាតិ Ejército de Liberación Nacional ហៅកាត់ថា (ELN) បានចេញមុខទទួលខុសត្រូវក្រោយការចាប់ជំរិត នេះបើយោងតាមរដ្ឋាភិបាលកូឡុំប៊ីបានបញ្ជាក់។គួរបញ្ជាក់ថាក្រុមប្រដាប់អាវុធELN ( ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៦៤) ហើយត្រូវបានគេជឿថាជាក្រុមឧទ្ទាមដែលសកម្មបំផុតនាពេលបច្ចុប្បន្ននេះ។ ពួកគេមានជម្លោះជាមួយរដ្ឋាភិបាលអស់ជាច្រើនទស្សវត្សកន្លងមកនេះ ទោះបីជាភាគីទាំងពីរថ្មីៗនេះបានចុះហត្ថលេខាលើបទឈប់បាញ់រយៈពេលប្រាំមួយខែ ចន្លោះខែសីហា ឆ្នាំ ២០២៣ ដល់ខែកុម្ភៈ ឆ្នាំ ២០២៤ក៏ដោយ ។
ប្រភព:sportskeeda
(អង់គ្លេស)៖ ប្រធានក្រុម Bruno Fernandes ក្លឹបបិសាចក្រហម Manchester United បានលើកឡើងថា រូបគេចង់លេងនៅទីនេះបន្តទៀត ប្រសិនបើក្លឹបនៅបន្តត្រូវការរូបលោក ដើម្បីប្រជែងពាន Premier League រដូវកាលក្រោយ ចំពេលដែលមានព័ត៌មានថា ខ្សែបម្រើសញ្ជាតិព័រទុយហ្គាល់ នឹងផ្លាស់ចេញពីក្លឹបម្ចាស់កីឡដ្ឋាន Old Trafford បន្ទាប់ពី Man United មិនទទួលបានលទ្ធផលផ្លែផ្លា នេះបើតាមសារព័ត៌មាន CNA ចេញផ្សាយក្នុងថ្ងៃនេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ងាត់..ៗ Dave ប្រកាសបើកហាងកាហ្វេនៅទីក្រុងភ្នំពេញ ដោយចំណាយជាង ៣០០លានរៀល សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស កីឡាករវ័យ ២៩ឆ្នាំ បានប្រាប់សារព័ត៌មាន Sky Sports ៖ «ប្រសិនបើពួកគេត្រូវការខ្ញុំ ខ្ញុំនឹងបន្តនៅ»។ រំលឹកដែរថា Fernandes បានចូលរួមជាមួយ United ដោយផ្លាស់មកពីក្លឹប Sporting Lisbon ក្នុងឆ្នាំ២០២០ និងសល់រយៈពេល ២ឆ្នាំទៀត […]