Close
Sponsor ads Featured-Image
រដ្ឋាភិបាលកូឡុំប៊ីបង្ហាញអត្តសញ្ញាណក្រុមចាប់ជំរិត និង បច្ចុប្បន្នភាពឪពុកខ្សែប្រយុទ្ធ Luis Diaz
ទំហំអក្សរ
តូច
ធំ

រដ្ឋាភិបាល​កូឡុំប៊ី​នៅថ្ងៃសុក្រនេះបានបញ្ជាក់ពីស្ថានភាព​ឪពុក​ខ្សែប្រយុទ្ធហង្សក្រហម Liverpool លោក Luis Diaz ដែលត្រូវត្រូវ​ក្រុម​ភេរវជន​ចាប់​ពង្រត់នោះអាចនិង​ត្រូវ​ដោះលែង​នៅ​ប៉ុន្មាន​ម៉ោង​ខាង​មុខ​នេះយោងការបញ្ជាក់ពីគេហទំព័រsportskeeda។គួររំលឹកថាឪពុក Diaz និងម្តាយ របស់គេទាំងពីរនាក់ត្រូវបានចាប់ពង្រត់​ពីស្ថានីយ៍​ប្រេងឥន្ធនៈមួយពីទីក្រុង Barrancas ភាគខាងជើងនៃប្រទេសកូឡុំប៊ីកាលពីថ្ងៃសៅរ៏។ ប៉ុន្តែជាសំណាងល្អ ម្តាយរបស់គាត់ត្រូវបានដោះលែងនៅថ្ងៃដដែល ប៉ុន្តែឪពុក​គាត់នៅបន្តបាត់ខ្លួនដោយអាថ៌កំបាំង ស្របពេលភ្នាក់ងារ សន្តិសុខ របស់ប្រទេសកូឡុំប៊ី រួមមានបុគ្គលិកជាង ២០០នាក់ បានប្រមូលផ្តុំដើម្បីដោះស្រាយស្ថានភាពនេះ។ ជាការលើកទឹក ចិត្តដើម្បី ពន្លឿន ការស្វែងរក រង្វាន់ ៤ម៉ឺនផោនស្មើនិង (២០០ លានប៉េសូ) ត្រូវបានផ្តល់ជូនសម្រាប់ព័ត៌មាន ឈានដល់ការរកឃើញជនរងគ្រោះ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Liverpool star Luis Diaz's mother appears for the first time since her  kidnapping ordeal to lead hundreds on a march in Colombia demanding the  safe release of his still-missing father | Daily

ads

How Colombian ganglands where Luis Diaz's parents were snatched went from  paradise to cartel state plagued by abductions | The US Sun

ទោះយ៉ាងណាពត៌មានចុងក្រោយថ្មីៗនេះបានបញ្ជាក់ថាៈកងទ័ពរំដោះជាតិ Ejército de Liberación Nacional ហៅកាត់ថា (ELN) បានចេញមុខទទួល​ខុសត្រូវ​ក្រោយការចាប់ជំរិត នេះបើយោងតាមរដ្ឋាភិបាលកូឡុំប៊ីបានបញ្ជាក់។គួរបញ្ជាក់ថាក្រុមប្រដាប់អាវុធELN ( ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៦៤) ហើយត្រូវបានគេជឿថា​ជាក្រុមឧទ្ទាមដែលសកម្មបំផុតនាពេលបច្ចុប្បន្ននេះ។ ពួកគេមានជម្លោះជាមួយរដ្ឋាភិបាលអស់ជាច្រើនទស្សវត្សកន្លងមកនេះ ទោះបីជាភាគីទាំងពីរថ្មីៗនេះបាន​ចុះហត្ថលេខា​លើបទឈប់បាញ់រយៈពេលប្រាំមួយខែ ចន្លោះខែសីហា ឆ្នាំ ២០២៣ ដល់ខែកុម្ភៈ ឆ្នាំ ២០២៤ក៏ដោយ ។
ប្រភព:sportskeeda

អត្ថបទទាក់ទង
  • November 2023
    M T W T F S S
     12345
    6789101112
    13141516171819
    20212223242526
    27282930