ទប់លែងជាប់! Agbonlahor ថាខ្សែប្រយុទ្ធឆ្នើម Liverpool និងផ្លាស់ទៅ Saudi Pro League នៅឆ្នាំក្រោយ

Published 3 years ago
735 Views
ទំហំអក្សរ
តូច
ធំ

អតីតខ្សែប្រយុទ្ធក្រុម Aston Villa កីឡាករ Gabriel Agbonlahor ជឿជាក់ថាខ្សែប្រយុទ្ធឆ្នើម Mohamed Salah នឹងចាកចេញពី Liverpool ទៅលេង នៅក្លឹបលីក កំពូល Saudi Pro League នៅឆ្នាំក្រោយជាក់ជាមិនខាននោះទេក្រោយពីបដិសេធការដេញថ្លៃពីសំណាក់ក្លឹប Al-Ittihad ក្នុង តម្លៃ​១៥០លានផោននៅដើមរដូវកាលនេះ។គួរបញ្ជាក់ថាSalah វ័យ ៣១ ឆ្នាំបានចុះហត្ថលេខាលើកិច្ចសន្យាថ្មីរយៈពេល ៣ ឆ្នាំជា មួយ ក្រុម ហង្ស​ក្រហមនៅរដូវក្តៅឆ្នាំ ២០២២ ខណៈកុងត្រានោះបានជម្រុញអោយរូបគេ​ក្លាយជាកីឡាក​ររក​ប្រាក់ចំណូល បានច្រើន ជាង គេក្នុង ប្រវតិ្ត​សាស្ត្រក្លឹប។ មួយវិញទៀតកីឡាករអន្តរជាតិអេហ្សីបក៏បានអភិវឌ្ឍខ្លួនក្លាយជា អ្នកស៊ុតបញ្ចូលទីច្រើនជាងគេសម្រាប់​ក្លឹបចាប់តាំង​ពីចាកចេញពី AS Roma ក្នុងឆ្នាំ ២០១៧មក។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Mohamed Salah's Saudi Arabia transfer 'inevitable' | FootballTransfers US

Agbonlahor បានលើកឡើងយ៉ាងដូច្នេះថាៈខ្ញុំមើលឃើញថា Salah និងទៅបន្អាជីពតនៅអារ៉ាប៊ីសាអូឌីត ១០០ភាគរយ ។ គាត់​នឹងចេញទៅទីនោះ ហើយក្លាយ​ជាកីឡាករដែលមានប្រាក់ខែខ្ពស់បំផុត។ ។ គាត់នឹងនៅសល់កុងត្រាមួយឆ្នាំទៀត ហើយ Liverpool នឹងដឹង​ថាវានឹងមកដល់ ព្រមទាំងត្រៀមស្វែង​ង​រក​អ្នក​ជំនួស​រូបគេទៀត​ផង។ ខ្ញុំគិតថាពួកគេនិងមិន​អាចប្រកែកបាន​ឡើយ​ពីទឹក​ប្រាក់​ដែលដាក់សុំដេញថ្លៃ។​ សម្រាប់Salah រកបាន១០គ្រាប់ហើយនៅរដូវកាលនេះក្រោយចូលលេង បាន ១៤ប្រកួតអោយ Liverpool។​
ប្រភព: sportskeeda
វីដេអូ:

Related Articles
  • November 2023
    M T W T F S S
     12345
    6789101112
    13141516171819
    20212223242526
    27282930