
អតីតខ្សែប្រយុទ្ធក្រុម Aston Villa កីឡាករ Gabriel Agbonlahor ជឿជាក់ថាខ្សែប្រយុទ្ធឆ្នើម Mohamed Salah នឹងចាកចេញពី Liverpool ទៅលេង នៅក្លឹបលីក កំពូល Saudi Pro League នៅឆ្នាំក្រោយជាក់ជាមិនខាននោះទេក្រោយពីបដិសេធការដេញថ្លៃពីសំណាក់ក្លឹប Al-Ittihad ក្នុង តម្លៃ១៥០លានផោននៅដើមរដូវកាលនេះ។គួរបញ្ជាក់ថាSalah វ័យ ៣១ ឆ្នាំបានចុះហត្ថលេខាលើកិច្ចសន្យាថ្មីរយៈពេល ៣ ឆ្នាំជា មួយ ក្រុម ហង្សក្រហមនៅរដូវក្តៅឆ្នាំ ២០២២ ខណៈកុងត្រានោះបានជម្រុញអោយរូបគេក្លាយជាកីឡាកររកប្រាក់ចំណូល បានច្រើន ជាង គេក្នុង ប្រវតិ្តសាស្ត្រក្លឹប។ មួយវិញទៀតកីឡាករអន្តរជាតិអេហ្សីបក៏បានអភិវឌ្ឍខ្លួនក្លាយជា អ្នកស៊ុតបញ្ចូលទីច្រើនជាងគេសម្រាប់ក្លឹបចាប់តាំងពីចាកចេញពី AS Roma ក្នុងឆ្នាំ ២០១៧មក។
Agbonlahor បានលើកឡើងយ៉ាងដូច្នេះថាៈខ្ញុំមើលឃើញថា Salah និងទៅបន្អាជីពតនៅអារ៉ាប៊ីសាអូឌីត ១០០ភាគរយ ។ គាត់នឹងចេញទៅទីនោះ ហើយក្លាយជាកីឡាករដែលមានប្រាក់ខែខ្ពស់បំផុត។ ។ គាត់នឹងនៅសល់កុងត្រាមួយឆ្នាំទៀត ហើយ Liverpool នឹងដឹងថាវានឹងមកដល់ ព្រមទាំងត្រៀមស្វែងងរកអ្នកជំនួសរូបគេទៀតផង។ ខ្ញុំគិតថាពួកគេនិងមិនអាចប្រកែកបានឡើយពីទឹកប្រាក់ដែលដាក់សុំដេញថ្លៃ។ សម្រាប់Salah រកបាន១០គ្រាប់ហើយនៅរដូវកាលនេះក្រោយចូលលេង បាន ១៤ប្រកួតអោយ Liverpool។
ប្រភព: sportskeeda
វីដេអូ:

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



