
ក្រុមការពារតំណែងជើងឯក EFL Cup គឺបិសាចក្រហម Man.Utd និងត្រូវបើកទ្វារកីឡដ្ឋាន Old trafford ទទួលភ្ញៀវសារិកាព្រៃ Newcastle សម្រាប់ការប្រកួតពានរង្វាន់លំដាប់ទី៣អង់គ្លេសនៅវេលាម៉ោង ៣: ១៥នាទីទាបភ្លឺឈានចូលថ្ងៃព្រហស្បត្ត៏ទី ០២ វិច្ឆិកា ២០២៣ខានស្អែកនេះ។សម្រាប់ក្រុមបិសាចក្រហម ៦ប្រកួតចុងក្រោយ គ្រប់ក្របខណ្ឌប្រកួតគឺឈ្នះ៣និងចាញ់៣ក្រោយការប្រកួតចុងក្រោយវគ្គផ្តាច់ព្រ័ត្រនៅEFL ផ្តួល Crystal Palace ៣ទល់និង០រួចមក។រីឯ Newcastle Utd បានទម្លាក់ក្រុម ជើងខ្លាំង Man.City ពួកគេប្រកួតឈ្នះ៣និងស្មើ២ចាញ់១នៅគ្រប់ក្របខណ្ឌប្រកួតផងដែរ។
១.ប្រវត្តិជួបគ្នា Manchester United បានឈ្នះ ៦ ប្រកួតក្នុងផ្ទះសម្រាប់ ៧ លើកចុងក្រោយរបស់ពួកគេជាមួយនឹងក្រុមសារិកាព្រៃ Newcastle គ្រប់ការប្រកួតទាំងអស់។
២.ពត៌មានក្រុម(ម្ចាស់ផ្ទះ)
-ពត៌មានកីឡាករ លោក Erik Ten Hag នឹងត្រូវប្រឈមអវត្តមានយ៉ាងហោចណាស់កីឡាករ៧នាក់ដូចជាៈ Lisandro Martinez, Tyrell Malacia, Luke Shaw និង Amad Diallo សុទ្ធសឹងនៅមានរបួសខណៈ Casemiro និង Aaron Wan-Bissaka ក៏របួស។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Onana; Dalot, Varane, Maguire, Reguilon; Amrabat, Eriksen; Antony, Mount, Garnacho; Hojlund
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១
៣.ពត៌មានក្រុម(ភ្ញៀវ)
-ពត៌មានកីឡាករ Newcastle នឹងគ្មានវត្តមានខ្សេប្រយុទ្ធឆ្នើម Alexander Isak ដែលអវត្តមានដោយសាររបួស ហើយពួកគេទំនងជាពឹងផ្អែកលើទម្រង់លេង Callum Wilson។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងPope; Livramento, Schar, Lascelles, Targett; Willock, Guimaraes, Joelinton; Almiron, Wilson, Gordon
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៣-៣
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Man.Utd ១ :១ Newcastle
ប្រភព:whoscored &sportskeeda&sportsmole

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



