
(អង់គ្លេស)៖ អតីតខ្សែបម្រើ Liverpool សញ្ជាតិទួរគី កីឡាករ Nuri Sahin បានក្លាយខ្លួនជាគ្រូបង្វឹកក្រុម Antalyaspor នៅលីគ Süper Lig ក្នុងប្រទេសទួរគី។ ទោះជាយ៉ាងណាក៏ដោយ នៅអំឡុងកាលនោះលោក Klopp គាត់នៅដឹកនាំ Borussia Dortmund ហើយបានបញ្ចុះបញ្ចូល Sahin ឲ្យផ្ទេរទៅកាន់ទឹកដីអាល្លឺម៉ង់ ដោយកាលនោះខ្សែបម្រើ Sahin បានសម្រេចចិត្តផ្លាស់ទៅចូលរួមជាមួយលោក Klopp នៅ Dortmund។ គាត់បាននិយាយបន្ថែមថា៖ «ប្រសិនបើ Dortmund មិនផ្តល់សំណើសម្រាប់ខ្ញុំនោះទេ ខ្ញុំនឹងបន្តលេងនៅ Liverpool ជាច្រើនឆ្នាំទៀត ប៉ុន្តែការប្រកួតប្រជែងក្នុងក្របខ័ណ្ឌ UCL បានទាក់ទាញចិត្តខ្ញុំ»។
ត្រលប់ទៅឆ្នាំ ២០១២ ក្លឹបហង្សក្រហម Liverpool ស្ថិតនៅក្រោមការគ្រប់គ្រងដឹកនាំដោយលោក Brendan Rodgers ដែលបានចុះហត្ថលេខាលើខ្សែបម្រើទួរគី Nuri Sahin ក្នុងលក្ខខណ្ឌខ្ចីជើងពី Real Madrid បន្ទាប់ពីការបង្ហាញខ្លួន ១២លើកដំបូងរបស់គាត់សម្រាប់ក្រុម Liverpool កីឡាករ Sahin បានស៊ុតបញ្ចូលទីបាន ៣គ្រាប់ និង assist ៣ដង ដែលជាការចាប់ផ្តើមដ៏ជោគជ័យជាមួយនឹងក្លឹបនៅកីឡដ្ឋាន Anfield ។
ប្រភព៖ sportbible

(បរទេស)៖ ស្តេចប្រដាល់សកលហ្វីលីពីន Manny Pacquiao បានថ្លែងថា គាត់ចង់ជួប Mario Barrios ដែលជាម្ចាស់ខ្សែក្រវាត់ WBC Welterweight ម្តងទៀត ក្រោយទទួលបានលទ្ធផលស្មើគ្នាកាលពីម្សិលមិញនេះ។ ជាក់ស្តែង ចៅក្រមទី១ បានដាក់ពិន្ទុឱ្យកីឡាករម្ចាស់ផ្ទះអាមេរិក ដែលមានវ័យ ៣០ឆ្នាំ Barrios ឈ្នះ PacMan ១១៥-១១៣ ខណ:ចៅក្រម ២រូបផ្សេងទៀតបានដាក់ពិន្ទុស្មើគ្នា ១១៤-១១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ក្រោយស្មើគ្នាដោយមិនអស់ចិត្ត! ស្តេចប្រដាល់ Pacquiao ប្រកាសចង់ជួប Barrios ម្តងទៀត សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា បន្ទាប់ពីប្រកាសលទ្ធផលស្មើគ្នានេះដែរ ខ្លាកំណាចចាស់វស្សាប្រចាំអាស៊ី វ័យ ៤៦ឆ្នាំ Pacquiao បានថ្លែងថា «ខ្ញុំគិតថា ខ្ញុំនឹងឈ្នះការប្រកួតនេះ។ វាគឺជាការប្រកួតដ៏ជក់ចិត្ត និងអស្ចារ្យបំផុត ក៏ព្រោះតែដៃគូរបស់ខ្ញុំគឺជាជើងខ្លាំង ដែលញុាំងឱ្យខ្ញុំចង់ប្រកួតម្តងទៀត»។ យ៉ាងណាមិញ Pacquiao បានធ្វើការហ្វឹកហាត់ ត្រឹមតែ២ខែប៉ុណ្ណេាះ ក្រោយពីចូលនិវត្តន៍នាអំឡុងខែឧសភា […]



