
បរទេស៖ អតីតខ្សែបម្រើឆ្នើមរបស់ក្លឹបបិសាចក្រហម Manchester United លោក Roy keane គឺថា លោក Erik Ten Hag គួរតែដកស្លាកប្រធានក្រុមចេញពី Bruno Fernandes វិញក្រោយខ្សែបម្រើរូបនេះហាក់បីដើរតួនាទីមួយនេះមិនដូចអ្វីដែលគាត់គួរតែធ្វើ។ លោក Roy Keane បាននិយាយថា៖ «រឿងដំបូងដែលខ្ញុំចង់ធ្វើនោះគឺផ្លាស់ប្តូរប្រធានក្រុមចេញ។ Bruno Fernandes មិនមានឆន្ទះជាប្រធានក្រុមឡើយ គាត់ត្អូនត្អែគ្រប់ពេលវេលា។ គាត់ផ្ទុយស្រឡះពីអ្វីដែលប្រធានក្រុមគួរតែធ្វើនេះបើតាមគំនិតខ្ញុំ។»

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



