
(បារាំង)៖ នៅក្នុងការប្រកួតក្នុងពូល F ពានរង្វាន់ UCL ក្លឹបយក្សបារាំង Paris Saint-Germain បានបំបាក់ក្រុមខ្លាំង AC Milan មកអ៊ីតាលី ក្នុងលទ្ធផល ៣ទល់នឹង០ ដោយឡែកខ្សែបម្រើអាស៊ីសញ្ជាតិកូរ៉េខាងត្បូង Lee Kang-in បានរកគ្រាប់បាល់ដំបូងរបស់ខ្លួនសម្រាប់ PSG ខណៈ Mbappe ជាអ្នកស៊ុត១គ្រាប់នាំមុខ បច្ចុប្បន្ន PSG មាន៦ពិន្ទុ ឈរកំពូលតារា រីឯ AC Milan ក្រោយចាញ់ PSG បានធ្លាក់ទៅលេខ៤ មានត្រឹម២ពិន្ទុប៉ុណ្ណោះ៕
សូមទស្សនានូវវីដេអូ Highlights ខាងក្រោម ឲ្យកាន់តែជ្រាបច្បាស់៖

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



