
ទីបំផុតអ្នកចាំទីដែលរងការរិះគន់របូតគ្រាប់បាល់ច្រើនរបស់ក្រុមបិសាចក្រហម Man.Utd Andre Onana បាន សង្គ្រោះបាល់ប៉េណាល់ទីក្នុងម៉ោងបន្ថែមដើម្បីជួយអោយក្រុមភ្ញៀវMan. United ទទួលបានជ័យជម្នះនៅក្របខណ្ឌ Champions League ទល់នឹងក្រុមភ្ញៀវស៊ុយអែតគឺ Copenhagen ។មានន័យថា Onana ក្រោយផ្ទេរមកកាន់ Man.Utd នៅរដូវក្តៅក្នុងតម្លៃ ៤៧ លានផោនពី Inter Milan បានរារាំង ដោយសង្គ្រោះបាល់របស់ Jordan Larsson ដែលជាកូនប្រុសអតីតខ្សែប្រយុទ្ធ Man.Utd គឺលោក Henrik Larsson នៅនាទីទី៩០+៧ ទៅហើយនោះ។
មុនការប្រកួតបានចាប់នៅរាត្រីដ៏រំជួលចិត្តមួយ ប្រិយមិត្តSir Bobby Charlton មុនពេលដែលកីឡាករដែលទទួលរងការរិះគន់ខ្លាំងម្នាក់ទៀតគឺខ្សែការពារ Harry Maguire រកបានគ្រាប់បាល់បើកឆាកដំបូងនាំមុខនិងជាគ្រាប់ជ័យជំនះនៅនាទីទី ៧២ ពីការ Assist របស់កីឡាករ Eriksen ក្រោយខក ខានគិតចាប់តាំងពីខែកុម្ភៈ ឆ្នាំ ២០២២ កន្លងទៅ។ជ័យជម្នះនេះបានលួងចិត្តនិង បន្តក្តីសង្ឃឹមអោយ Man.Utd អាចនិងមានឪកាសលេងនៅជុំបន្ទាប់ក្រោយពីលោក Erik ten Hag បានដឹកនាំក្រុមចាញ៉ Bayern Munich និង Galatasaray នៅ២ប្រកួតដំបូងរួចមក។

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



