លោក Erik ten Hag អ្នកចាត់ការទូទៅរបស់ក្រុមបិសាចក្រហម Man. United បានប្រមើលឃើញថាអ្នកចាំទីដៃថ្មី Andre Onana ស្ថិតនៅក្រោម សម្ពាធរិះគន់លើទម្រង់លេងក្រោយចាប់ផ្តើមរដូវកាលថ្មីនេះមិនបានល្អក្រោយចូលលេង ១១ដង និងរបូតគ្រាប់បាល់២០គ្រាប់គ្រប់ក្របខណ្ឌប្រកួត ទោះបីធ្វើបាន Clean sheet ៣ដងនៅលីកកំពូលអង់គ្លេសក៏ដោយ។ទោះយ៉ាងណាគ្រូបង្វឹកសញ្ជាតិហូឡង់បានធ្វើការណេនាំដល់កីឡាករ អន្តរជាតិកាមេរ៉ូនរូបនេះថារូប គេនិងអា ចសាង ទំនុកចិត្តឡើងវិញ ប្រសិនជារូបគេបន្តស្វែងយល់និងរៀនសូត្ រពីបទពិសោធន៍ របស់វីរបុសក្រុម បិសាចក្រហម២រូបគេ Peter Schmeichel និង David de Gea នោះ។
លោក Ten Hag បានលើកឡើងជុំវិញកីឡាករវ័យ២៧ឆ្នាំ ដែលបានផ្លាស់ពី Man Utd មក Inter Milan ក្នុងតម្លៃ ៤៧,២ លានផោនក្នុង ខែកក្កដាថាៈ អតីតអ្នកចាំទីដ៏អស្ចារ្យគឺ Schmeichel និង De Gea មិនបានចាប់ផ្តើមល្អពេកទេ មុនពេលទទួលបានភាពជោគជ័យ ។សម្រាប់គាត់(Onana)គួរតែងស្វែងយល់បន្ថែមពីប្រវត្តិសាស្រ្ត នោះគាត់និងអាចធ្វើបានល្អជាងនេះ ព្រោះក្របខណ្ឌ Premier League ត្រូវការសម្របខ្លួន ពេលវេលា ហ្វឹកហាត់និងស្វែងយល់បន្ថែមទៀត។
គួរបញ្ជាក់ថាMan.United ត្រូវជួបជាមួយម្ចាស់ផ្ទះ Sheffield United នៅថ្ងៃសៅរ៏ឆ្លងចូលថ្ងៃអាទិត្យវេលាម៉ោង ២ទាបភ្លឺ ។
Man. United បានចាញ់តែពីរប្រកួតប៉ុណ្ណោះក្នុងចំណោម ១០ ប្រកួតចុងក្រោយនៅ Premier League របស់ពួកគេជាមួយនឹងក្រុម Sheffield United ។Man. United តែងតែ ស៊ុតបញ្ចូលទីក្នុងការប្រកួតទាំង ១០ នៃការប្រកួត Premier League របស់ពួកគេជាមួយនឹងក្រុម រហស្សនាមដាវពីរ Sheffied Utd ផងដែរ។
ប្រភព:BBC
វីដេអូ:
(អេស៉្បាញ)៖ ក្លឹបយក្សកាតាឡាន់ Barcelona ត្រូវបានគេរាយការណ៍ថា បានកំណត់អត្តសញ្ញាណចម្បង និងចង់ផ្ទេរយកខ្សែប្រយុទ្ធ Darwin Nunez របស់ក្លឹបហង្សក្រហម Liverpool នៅរដូវក្តៅនេះ ដោយចាត់ទុកថាកីឡាករសញ្ជាតិអ៊ុយរូហ្គាយម្នាក់នេះជាអ្នកជំនួសដ៏ល្អបំផុតមួយសម្រាប់ Robert Lewandowski នេះបើយោងតាមសារព័ត៌មាន The Sun បានចេញផ្សាយ។អត្ថបទកំពុងចាប់អារម្មណ៍៖ Sporting Lisbon គ្រងជើងឯកលីកកំពូលព័រទុយហ្គាល់ក្រោយម្ចាស់ជើងឯកចាស់បរាជ័យក្រៅទឹកដី (មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស យ៉ាងណាមិញ Barcelona ស្ថិតក្រោមសម្ពាធក្នុងការលក់កីឡាករខ្លះនៅរដូវក្តៅនេះ ហើយការចាកចេញរបស់ Lewandowski ជាផលចំណេញដ៏ល្អ ដោយសារតែប្រាក់ខែយ៉ាងច្រើន ដែលក្លឹបត្រូវចំណាយសម្រាប់គាត់។ ស្របពេលជាមួយគ្នានេះ Barcelona មានទំនុកចិត្តខ្ពស់ថាពួកគេនឹងអាចបំពេញតាមតម្លៃដែលស្នើសុំពីសំណាក់ Liverpool សម្រាប់ Nunez បើទោះបីជាមានបញ្ហាហិរញ្ញវត្ថុក៏ដោយ។ ថ្មីៗនេះលោក Xavi ដែលជាគ្រូបង្វឹកក្លឹប Barcelona បច្ចុប្បន្នបានបន្តស្នាក់នៅ និងដឹកនាំក្លឹប១រដូវកាលបន្ថែមទៀត រីឯអនាគតខ្សែប្រយុទ្ធវ័យ ៣៥ឆ្នាំ Lewandowski វិញ បានក្លាយជាប្រធានបទនៃការរំពឹងទុកនៃការចាកចេញជាច្រើនផងដែរ។ ងាកមក […]