

ក្រុមម្ចាស់ផ្ទះគឺសារិកាព្រៃNewcastle United និងត្រូវបើកទ្វារកីឡដ្ឋាន St.James Park ដើម្បីទទួលក្រុមភ្ញៀវ Cr ystal Palace នៅពេលដែលពួកគេធ្វើការប្រកួតក្របខណ្ឌ Premier League នៅវេលាម៉ោង ៩យប់ថ្ងៃសៅរ៍ស្អែកនេះ។ក្រុមទាំងពីរសម្លឹងចង់បាន៣ពិន្ទុក្រោយពីបានទទួលត្រឹមមួយពិន្ទុពីការប្រកួតមុនជម្រុះ Euro ២០២៤ ពេល Newcastle ប្រកួតស្មើជាមួយក្រុម West Ham United ខណៈ Crystal Palace ក៏ប្រកួតបានត្រឹមស្មើNottingham Forest ដោយគ្មានគ្រាប់បាល់គឺ០ទល់និង០។
១.ប្រវត្តិជួបគ្នា ជួបគ្នា៣ប្រកួតចុងក្រោយគឺស្មើគ្នារវាងក្រុមទំាងពីរខណៈជួបគ្នា១៣ដងចុងក្រោយ Newcastle ធ្វើបាន Cledansheeet ១០ដង ពេលជួប Crystal Palace ក្នុងផ្ទះរបស់ខ្លួន

២.ពត៌មានក្រុម Newcastle (ម្ចាស់ផ្ទះ)
Harvey Barnes នៅតែអវត្តមានដោយសាររបួសរយៈពេលវែង ខណៈពេលដែលកីឡាករ Sven Botman និង
Callum Wilson អាចត្រូវវាយតម្លៃថាអាចចូលលេងបានរឺយ៉ាងណា។ខ្សែប្រយុទ្ធអន្តរជាតិអីតាលីSandro Tonali អាចនឹងត្រូវបានហាមឃាត់ដោយសារជាប់ពាក់ព័ន្ធល្បែងភ្នាល។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងPope; Trippier, Schar, Botman, Burn; Longstaff, Tonali, Guimaraes; Almiron, Wilson, Gordon
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៣-៣
៣.ពត៌មានក្រុមCrystal Palace(ភ្ញៀវ)
Crystal Palace អាចនឹងគ្មានកីឡាករឈុតធំរហូតដល់ទៅប្រាំបួននាក់សម្រាប់មួយនេះ។ក្នុងនោះតារាឆ្នើម Michael Olise និង Eberechi Eze ក៏ត្រូវអវត្តមានផងដែរ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងJohnstone; Clyne, Andersen, Guehi, Mitchell; Hughes, Doucoure, Lerma; Ayew, Mateta, Edouard
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៣-៣
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Newcastle ២ : 0 Crystal Palace
ប្រភព:whoscored &sportskeeda&sportsmole

(អង់គ្លេស)៖ ក្លឹបបាល់ទាត់តោខៀវ Chelsea បានយល់ព្រមចុះហត្ថលេខាទិញយកខ្សែប្រយុទ្ធ Joao Pedro ពីក្លឹប Brighton ក្នុងតម្លៃខ្លួនផ្ទេរប្រមាណ ៨២លានដុល្លារ ខណៈដែលកិច្ចសន្យាកុងត្រារហូតដល់ទៅ ៧ឆ្នាំ ។អត្ថបទកំពុងចាប់អារម្មណ៍៖ ក្លឹបមួយបញ្ចប់តំណែងគ្រូបង្វឹកក្រោយហាលអាវនៅ FCW (មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា កីឡាករប្រេស៊ីលវ័យ ២៣ឆ្នាំ បានស៊ុតបញ្ចូលទី ៣០គ្រាប់ និងបោះឲ្យគេស៊ុត ១០ដង ក្នុងការប្រកួតសរុប ៧០លើក ក្នុងរយៈពេល២ឆ្នាំ នៅ Brighton ៕ ប្រភព៖ BBC


