Close
Ads: 88BOL
Featured-Image
Prediction:ម្ចាស់ផ្ទះ Liverpool អាចគេចផុតកំនត់ត្រាធ្លាប់ចាញ់ភ្ញៀវ Everton ក្នុងទឹកដីបានទេ?
ទំហំអក្សរ
តូច
ធំ

ម្ចាស់ផ្ទះគឺហង្សក្រហម Liverpool និងត្រូវបើកទ្វារកីឡដ្ឋាន Anfield ទទួលក្រុមភ្ញៀវជិតខាង និង ជាក្លឹបរួមទីគ្រុង គឺEverton សម្រាប់ការប្រកួត នៅក្របខណ្ឌ EPL នាវេលាម៉ោង ៦ និង ៣០នាទី ថ្ងៃសៅរ៏័ស្អែកនេះ។ ក្រុមលោក Jurgen Klopp បច្ចុប្បន្នឈរនៅលេខរៀងទី ៤ និង មានគម្លាត ១០ពិន្ទូពីក្រុមគូប្រជែងដែលកំពុងឈរនៅលេខរៀងទី១៦។ សម្រាប់ Liverpool នៅ EPL ៦ប្រកួតចុងក្រោយគឺឈ្នះ៤ និងចាញ់១ស្មើ១ ខណៈ Everton ឈ្នះ២ ចាញ់៣ស្មើ១។
១.ប្រវត្តិជួបគ្នា
Liverpool បានចាញ់តែមួយប្រកួតគត់ក្នុងចំណោម ២៥ ប្រកួតចុងក្រោយរបស់ពួកគេជាមួយនឹង Everton ក្នុងក្របខ័ណ្ឌ Premier League ពោលគឺចាញ់ ២ទល់និង០-នៅលើទឹកដីខ្លួនឯងក្នុងខែកុម្ភៈ ឆ្នាំ ២០២១ ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Liverpool back in business as Everton prove ideal guests in Merseyside derby
២.ពត៌មានក្រុម(ម្ចាស់ផ្ទះ)
ខ្សែការពារស្លាបឆ្វេង Andy Robertson បានរងរបួសស្មាពេលលេងអោយស្កុតឡែនវគ្គជម្រុះ Euro ២០២៤ និងបន្តអវត្តមានសម្រាប់ការប្រកួតនេះ។
រីឯខ្សែការពារក្រិក Kostas Tsimikas ដែល​បង្ហាញទម្រង់លេងបានល្អអោយ​ក្រិកវគ្គជម្រុះ Euro ២០២៤ ដែរនោះអាចជាប់ជម្រើស១១នាក់ដំបូងសម្រាប់ក្រុមលោក Jurgen Klopp។
កីឡាករ Thiago Alcantara, Cody Gakpo, Caoimhin Kelleher និង Stefan Bajcetic នៅតែរងរបួស ខណៈដែល Curtis Jones នៅតែជាប់ពិន័យព្យួរ បន្ទាប់ពីទទួលបានកាតក្រហមពេលលេងចាញ់ Tottenham ដ៏ចម្រូងចម្រាស់។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Alisson; Alexander-Arnold, Matip, Van Dijk, Tsimikas; Gravenberch, Mac Allister, Szoboszlai; Salah, Nunez, Jota
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៣-៣

5 Telling Stats from Everton's Derby Defeat - Royal Blue Mersey
៣.ពត៌មានក្រុម(ភ្ញៀវ)
Seamus Coleman, Dele Alli និង Andre Gomes នឹងអវត្តមានដោយសាររបួស។ ដូច្នេះលើក Sean Dyche បន្តដាក់កីឡាករដូចដែលធ្លាប់ ដាក់អោយចូលលេងមុនប្រកួតជម្រុះ Euro ២០២៤។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងPickford; Young, Tarkowski, Branthwaite, Mykolenko; Harrison, Onana, Garner, McNeil; Doucoure; Calvert-Lewin
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-4-១-១
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Liverpool ៣ : ០ Everton
ប្រភព:whoscored &sportskeeda&sportsmole

អត្ថបទកំពុងចាប់អារម្មណ៍៖
សោកស្តាយ ! ក្លឹបយក្សអង់គ្លេសចែកផ្លូវជាមួយគ្រូបង្វឹកក្រោយដឹកនាំបាន ១ រដូវកាល
featured image

អ្នកចាត់ការទូទៅក្រុមតោខៀវ Chelsea លោក Mauricio Pochettino បានយល់ព្រមចាកចេញពីក្លឹបដោយការព្រមព្រៀងគ្នាទាំងសងខាងបន្ទាប់ពីចំណាយពេលដឹកនាំក្លឹបដែលមានមូលដ្ឋាននៅភាគខាងលិចទីក្រុងឡុងដ៏គឺ Stamford Bridge ។Pochettino គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនបច្ចុប្បន្នមានវ័យ ៥២ ឆ្នាំបានចូលដឹកនាំ Chelsea កាលពីថ្ងៃទី ១ ខែកក្កដា ដោយចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ២ ឆ្នាំជាមួយនឹងជម្រើសបន្តកុងត្រា ១២ ខែទៀត។ទោះយ៉ាងណាអតីតគ្រូបង្វឹក Tottenham និង PSG បានស្ថិតនៅក្រោមសម្ពាធបន្ទាប់ពីពាក់កណ្តាលរដូវកាលដំបូងជួបលទ្ធផលដ៏លំបាក ប៉ុន្តែទីបផុតការឈ្នះប្រាំដងជាប់ៗគ្នានៅចុងបញ្ចប់នៃរដូវកាលនេះបានធានាអោយបួកគេ បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៦ នៅក្របខ័ណ្ឌ Premier League ។អត្ថបទកំពុងចាប់អារម្មណ៍៖ សោកស្តាយ ! ក្លឹបយក្សអង់គ្លេសចែកផ្លូវជាមួយគ្រូបង្វឹកក្រោយដឹកនាំបាន ១ រដូវកាល សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Chelsea ក៏ជាជើងឯករងពាន Carabao Cup និងឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពាន FA Cup។ លោក Pochettino បានលើកឡើងយ៉ាងដូច្នេះថាៈ សូមអរគុណដល់ក្រុម និង […]

ចុចអានបន្ត
អត្ថបទទាក់ទង