Al Ettifaq ត្រៀមវៃចេញកីឡាករពីររូប ដើម្បីផ្តល់កន្លែងឲ្យអតីតខ្សែបម្រើ Man Utd ម្នាក់
ទំហំអក្សរ
តូច
ធំ
(អារ៉ាប៊ីសាអូឌីត)៖ យោងតាមសារព័ត៌មាន ESPN បានឱ្យដឹងថា ក្លឹប Al Ettifaq បានត្រៀមខ្លួនរួចជាស្រេច ដើម្បីចែកផ្លូវជាមួយកីឡាករបរទេសពីររូប ដើម្បីឱ្យពួកគេមានកន្លែងក្នុងការចុះហត្ថលេខានាំយក Jesse Lingard ។ កាលពីខែមុន អតីតកីឡាករ Manchester United ប៊ិះនឹងមកហ្វឹកហាត់ចូលរួមជាមួយក្លឹប Al Ettifaq ទៅហើយ។ ទន្ទឹមនឹងនេះ ច្បាប់របស់ Saudi Professional League ចែងថាមានតែកីឡាករបរទេស ៨នាក់ប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតឱ្យបញ្ចូលក្នុងក្រុម ខណៈ Al Ettifaq បច្ចុប្បន្នមាន ១០នាក់។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
របាយការណ៍បានបញ្ជាក់ថា កីឡាករស៊ុយអែត Robin Quaison និងខ្សែប្រយុទ្ធប្រេស៊ីល Vitinho អាចនឹងត្រូវចាកចេញ។ គួរជម្រាបដែរថា អ្នកចាត់ការទូទៅលោក Gerrard នឹងត្រូវធ្វើការធ្ងន់ ដើម្បីបញ្ចុះបញ្ចូល Lingard ឲ្យមករួមក្រុមនាខែមករាខាងមុខ៕

ប្រភព៖ sportbible
អត្ថបទទាក់ទង
6 months ago .
121 Views
Rashford ឡើងជើងភ្លាម! Man Utd ត្រៀមយកអ្នកចាំទីដ៏ឆ្នើមម្នាក់របស់ Barca ជាថ្នូរទិញលក់ផ្ដាច់កុងត្រា
6 months ago .
138 Views
គួរឲ្យអាណិត! Prime Antony បង្ហើបថា MAN UTD ធ្វើរឿងមួយដាក់ ដែលជាទង្វើមិនផ្តល់តម្លៃឲ្យខ្លួន
6 months ago .
123 Views
ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ
7 months ago .
111 Views
MAN UTD បង្អាក់ការចង់ចែកផ្លូវជាមួយតារាឆ្នើមម្នាក់ ខណៈត្រូវប្រជែងនឹង Bruno បើចង់ចូលលេង
