
(អង់គ្លេស)៖ មួយរយៈចុងក្រោយអ្នកគាំទ្រក្រុមបិសាចក្រហម Manchester United បានឃើញខ្សែការពារឆ្វេង Tyrell Malacia មានសកម្មភាពឡើងវិញ។ របាយការណ៍ពី Manchester Evening News បានឲ្យដឹងថា Malacia បានរងរបួសជង្គង់កាលពីរដូវកាលមុន ខណៈក្លឹបក៏បានព្យាយាមចាក់ថ្នាំបំបាត់ការឈឺចាប់ ប៉ុន្តែទីបំផុតនៅតែធ្វើការវះកាត់ ដោយកីឡាកររូបនេះបានកាន់ឈើច្រត់ក្នុងអំឡុងពេលព្យាបាលរបួស។ ឥឡូវនេះគាត់បានត្រលប់មក Manchester វិញហើយ ស្របពេលប្រភពជាច្រើនបានបង្ហាញថាគាត់នឹងត្រលប់មកវិញមុនឆ្នាំថ្មីមកដល់។ មិនតែប៉ុណ្ណោះ របួសរបស់ Malacia មិនទាន់ជាសះស្បើយ ១០០% នៅឡើយទេ ទើបលោក Ten Hag បាននិយាយប្រាប់សារព័ត៌មាន មុនពេលប្រកួតទល់នឹងក្រុម Wolves ថា «Malacia នឹងត្រូវចំណាយពេលបន្ថែមសម្រាប់ព្យាបាលរបួស ដូចគ្នានឹង Amad និង Kobbie ដែរ»។
រំលឹកដែរថា កីឡាករវ័យ ២៤ ឆ្នាំរូបនេះ បានចុះកុងត្រាជាលើកដំបូងក្រោមការដឹកនាំរបស់លោក Erik ten Hag ដែលបានចូលរួមជាមួយ Man Utd ពីក្លឹប Feyenoord ក្នុងតម្លៃផ្ទេរ ១៣លានផោន៕
ប្រភព៖ sportbible

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



