(អារ៉ាប៊ីសាអូឌីត)៖ ខ្សែបម្រើជម្រើសជាតិបារាំង មានរហ័សនាមសួតដែក N’Golo Kante ស៊ុតបញ្ចូលទីគ្រាប់បាល់ដំបូងរបស់ខ្លួនដ៏គួរមិនគួរឲ្យជឿ និងនឹកស្មានដល់សម្រាប់ក្រុម Al Ittihad ផ្តួលលើក្រុម Al Fateh FC ក្នុងលទ្ធផលបញ្ចប់ការប្រកួត ២:១ នៅ Saudi Professional League៕
សូមទស្សនានូវវីដេអូខាងក្រោម៖
N’Golo Kante scores an incredible first goal for Al-Ittihad.🔥
🎥 via @FOXDeportes pic.twitter.com/EzfpZNGCqk
— Ben Jacobs (@JacobsBen) September 21, 2023
ប្រភព៖ sportbible.com
(អង់គ្លេស)៖ របាយការណ៍ថ្មីៗនេះ យោងតាមប្រភពសារព័ត៌មាន The Athletic បានឲ្យដឹងថា ក្រុមហង្សក្រហម Liverpool កំពុងរំពឹងយ៉ាងពេញទំហឹងទៅលើខ្សែប្រយុទ្ធស្លាបដ៏មានសក្កានុពល Mohamed Salah ដោយក្លឹបកំពុងត្រៀមនឹងផ្តល់កុងត្រាថ្មី និងកំពុងរៀបចំផែនការដោយផ្អែកលើគាត់ជាផ្នែកដ៏៏សំខាន់នៃក្រុមសម្រាប់រដូវក្ដៅក្រោយ។អត្ថបទកំពុងចាប់អារម្មណ៍៖ តារាឆ្នើម Liverpool ដ៏មានសក្កានុពលរូបនេះ មិនចង់ចែកផ្លូវ ក្រោយក្លឹបគ្រោងផ្តល់ជូននូវកុងត្រាថ្មី សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស រំលឹកផងដែរថា Salah មានពាក្យចចាមអារាមជាយូរមកហើយ ជំុវិញការចាកចេញទៅមជ្ឃឹមបូព៌ា ដោយក្លឹបនៅប្រទេសអារ៉ាប៊ីសាអូឌីត Al Ittihad កាលពីរដូវក្តៅមុន ហ៊ានឲ្យតម្លៃខ្លួនរូបគេ យ៉ាងធំសម្បើមប្រមាណជា ២០០លានអឺរ៉ូ ឯណោះ។ ជាក់ស្តែង ខ្សែប្រយុទ្ធអេហ្ស៊ីបវ័យ ៣១ឆ្នាំ មិនបានបង្ហាញពីអារម្មណ៍ចង់ចាកចេញពីទឹកដី Anfield នោះទេ ខណៈកិច្ចសន្យារបស់គាត់ជាមួយ Liverpool នឹងផុតកំណត់នៅឆ្នាំ ២០២៥។ គួរកត់សម្គាល់ថា ហង្សក្រហម Liverpool មិនបណ្តោយឲ្យខ្សែប្រយុទ្ធស្លាប ដែលមានល្បឿនលឿន ចេះបត់បែនគ្រប់កាលៈទេសៈរូបនេះចាកចេញដោយងាយៗស្រួលនោះទេ លុះត្រាណាតែសាមីខ្លួនចង់ស្វែងរកនូវបទពិសោធន៍ថ្មី មុនពេលគាត់ [Salah] ចូលនិវត្តន៍ពីបាល់ទាត់៕ […]