
កំពូលខ្សែប្រយុទ្ធឆ្នើម Lionel Messi បានបន្តដើរតួនាទីយ៉ាងសំខាន់ដោយបានស៊ុតបញ្ចូលទីយ៉ាងល្អឥតខ្ចោះចំនួនពីរគ្រាប់ ជួយឱ្យក្រុមភ្ញៀវ Argentina ផ្តួលម្ចាស់ផ្ទះ Peru សម្រាប់ការប្រកួតជម្រុះពានរង្វាន់ World Cup ២០២៦ នៅព្រឹកថ្ងៃពុធនេះ។ យ៉ាងណាមិញ គ្រាប់បាល់បើកឆាករបស់ម្ចាស់ពានបាល់មាស៧សម័យដោយការទាត់ជើងឆ្វេងផ្តាច់ចង្កេះអ្នកចាំទីប៉េរូ នៅនាទីទី៣២ពីការបញ្ជូនបាល់របស់ខ្សែប្រយុទ្ធ Nicolas Gonzalez របស់ក្រុមFiorentina ចូលប្រអប់នៅនាទីទី៣២ ។ទោះយ៉ាងណាខ្សែបម្រើតោខៀវ Chelsea កីឡាករ Fernandez បានបញ្ជូនបាល់គ្រាប់ទី២នៅនាទីទី៤២ ខណៈខ្សែប្រយុទ្ធ Man.City កីឡាករ Julian Alvarezមានឪកាសស៊ុតប៉ុន្តែរូបគេរបែជាព្រលែងអោយកាពិតែនក្រុមវ័យ ៣៦ឆ្នាំ Messi ដែលឈរនៅពីក្រោយរូបគេបន្ថែមគ្រាប់ ទីពីរបានយ៉ាងល្អបន្តទៀត។
Messi ដែលត្រូវបាន VAR បដិសេធគ្រាប់បាល់ស៊ុតបញ្ចូលទីក្នុងតង់ទី ២ ក្រោយចាត់ទុកថាជាបាល់ offside នៅតែក្លាយជាអ្នកស៊ុតបញ្ចូលទីនាំមុខគេរបស់សហព័ន្ធបាល់ទាត់អាមេរិកឡាទីន CONMEBOL ក្នុងវគ្គជម្រុះ World Cup ដោយរកបាន៣១គ្រាប់បំបែកកំនត់ត្រាអតីតមិត្តរួមក្រុម Barcelona គឺ Luis Suarez ដែលរកបាន២៩គ្រាប់សម្រាប់អ៊ុយរូហ្គាយ។ .
ប្រភព:Reuteurs & Sportskeeda
វីដេអូ:

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible


