
ព្រះអង្គម្ចាស់ Sheikh Jassim bin Hamad Al Thani នៃប្រទេសកាតា បានដកខ្លួនចេញពីដំណើរការទិញក្លឹប Man. United គួរបញ្ជាក់ថាម្ចាស់ភាគហ៊ុនធំនិងមានធនាគារផ្ទាល់ខ្លួនព្រះអង្គម្ចាស់រូបនេះធ្លាប់បានដាក់បានដេញថ្លៃជាទឹកប្រាក់ប្រមាណ៥០០លានផោនសម្រាប់គ្រប់គ្រងក្លឹប ជើងឯកអង់គ្លេស២០សម័យប៉ុន្តែដំណើរការពិភាក្សាបន្ថែមទៀតនៅដើមសប្តាហ៍នេះ បានឈានដល់ការបរាជ័យ។គួររំលឹកថាក្រុមគ្រួសារត្រកូល Glazer ដែលបានទិញភាគហ៊ុនធំរបស់ក្លឹបMan. United ក្នុងតម្លៃ ៧៩០ លានផោនក្នុងឆ្នាំ ២០០៥ បានប្រកាសថាពួកគេពិចារណាលក់ក្លឹបវិញក្នុងខែវិច្ឆិកា ឆ្នាំ ២០២២ ។
ក្រៅពីព្រះអង្គម្ចាស់រូបនេះមហាសេដ្ឋី និងជាពាណិជ្ជករសញ្ជាតិជាតិអង់គ្លេសរបស់ក្រុមហ៊ុនជំនួញឧស្សាហកម្មគីមីពហុជាតិសាសន៏គឺ Ineos Group របស់លោក Sir Jim Ratcliffe ក្នុងរង្វង់ទឹកប្រាក់ស្រដៀងគ្នានេះផងដែរ។ ស្របពេលប្រភព BBC Sport បានបញ្ជាក់ថាមហាសេដ្ឋីវ័យ៧០ឆ្នាំលោក Ratcliffe សង្ឃឹមថានឹងបញ្ចប់កិច្ចព្រមព្រៀងមួយសម្រាប់ភាគហ៊ុនភាគតិចនៅក្នុងក្លឹបប្រមាណជា២៥ភាគរយនោះ។ទោះយ៉ាងណា សម្រាប់ព្រះអង្គម្ចាស់ Sheikh Jassim តែងតែរក្សាជំហរគិតចង់ទិញភាគហ៊ុនពីក្លឹបទាំងស្រុងតែម្តង។
ប្រភព:BBC

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



