
ក្រុមជម្រើសជាតិដែលមានពិន្ទុប្រកៀកប្រកិតគ្នាចំនួនពីរស្ថិតក្នុងការប្រកួតគជម្រុះ Euro ២០២៤ សម្រាប់ពូល C ខណៈអ៊ុយក្រែន និងត្រូវជួបម៉ាសេដូនៀខាងជើងនៅកីឡដ្ឋាន Stadion Letna ក្នុងសាធារណរដ្ឋឆេកនៅ ថ្ងៃអាទិត្ យវេលាម៉ោង ១និង ៤៥នាទីទាបភ្លឺ។អ៊ុយក្រែនបានចាញ់ការប្រកួតក្រោមថ្វីជើងក្រុមការពារតំណែងជើងឯកអ៊ីតាលីកាលពីលើកមុន ខណៈម៉ាសេដូនៀខាងជើងលត់ម៉ាល់តា ក្នុងលទ្ធផល ២ ទល់និង០ ។
១.ប្រវត្តិជួបគ្នា
អ៊ុយក្រែនបានឈ្នះចំនួន ៤ ដងពីការជួបគ្នាប្រាំមួយលើកចុងក្រោយរវាងភាគីទាំងពីរ ខណៈប្រទេសម៉ាសេដូនខាងជើងបានទទួលជ័យជម្នះមួយលើកក្នុងពេលនោះ ដែលបានកើតឡើងក្នុងខែមីនា ឆ្នាំ ២០០៤នៅក្នុងជំនួបមិត្តភាពប៉ុណ្ណោះដោយលទ្ធផល ១ទល់និង០។
២.ពត៌មានក្រុមអ៊ុយក្រែន(ម្ចាស់ផ្ទះតែលេងនៅទឹកដីប្រទេសឆេក)
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងBushchan; Konoplya, Zabarnyi, Kryvtsov, Mykolenko; Zinchenko, Stepanenko, Sudakov; Malinovskyi, Dovbyk, Mudryk
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១
៣.ពត៌មានក្រុមម៉ាសេដូនៀ(ភ្ញៀវ)
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងSiskovski; Manev, Musliu, Serafimov; Dimoski, Alimi, Ademi, Alioski; Bardhi; Miovski, Elmas
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៣-៤-១-២
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ អ៊ុយក្រែន ២: ១ ម៉ាសេដូនៀខាងជើង
ប្រភព:whoscored &sportskeeda&sportsmole

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible


