(បរទេស)៖ អ៊ុយក្រែនត្រូវបានអាជ្ញាកណ្តាលបដិសេធផ្តល់បាល់ពិន័យយ៉ាងចម្រូងចម្រាសទល់នឹងអ៊ីតាលី បន្ទាប់ពីពិនិត្យ VAR នៅនាទីទី៩៣ ខណៈដែលអ៊ុយក្រែនមិនមានសិទ្ធទៅប្រកួតនៅ Euro ២០២៤ ឆ្នាំក្រោយ។ ជាលទ្ធផលក្រោយបញ្ចប់ការប្រកួត អ៊ុយក្រែនបានត្រឹមសូន្យស្មើជាមួយអ៊ីតាលីក្នុងវគ្គជម្រុះយ៉ូរ៉ូឆ្នាំ២០២៤ ចែកគ្នាម្នាក់១ពិន្ទុ។ ដោយឡែក អង់គ្លេសឈរនៅកំពូលតារាងពូល C ដោយមាន ២០ ពិន្ទុ ខណៈអ៊ីតាលីបញ្ចប់ចំណាត់ថ្នាក់លេខ ២ នាំមុខអ៊ុយក្រែន ដែលបញ្ចប់ក្នុងពិន្ទុ ១៤ ដូចគ្នា។ ប៉ុន្តែ អ៊ីតាលី ទទួលបានកៅអីទៅ Euro ២០២៤ ចំពេលអ៊ុយក្រែនត្រូវបានកាត់ចេញ។ អ្នកគាំទ្រថា ការពិនិត្យ VAR ក្រោយពេលដែល Mykhailo Mudryk ដួលក្នុងប្រអប់ទីហាក់ដូចជាមិនយុត្តិធម៌សោះសម្រាប់អ៊ុយក្រែន មួយវិញទៀតវាជាក្តីសង្ឃឹមដែលអាចទៅលេង Euro ២០២៤៕
សូមទស្សនានូវវីដេអូខាងក្រោម ឲ្យកាន់តែជ្រាបច្បាស់៖
— Out Of Context Football (@nocontextfooty) November 20, 2023
ប្រភព៖ sportbbible
ក្លឹប Sporting Lisbon ក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Ruben Amorim បានគ្រងតំណែងជើងឯកព័រទុយហ្គាល់ Primeira Liga ជាផ្លូវការណ៏ពោលកឺបន្ទាប់ពីគូប្រជែងក្នុងទីក្រុង Benfica ត្រូវបានក្រុម Famalicao យកឈ្នះក្នុងលទ្ធផល ២-0 កាលពីថ្ងៃអាទិត្យ។Benfica ដែលជាម្ចាស់ជើងឯកលីករដូវកាលចាស់ត្រូវការឈ្នះដើម្បីរក្សាតំណែងជើងឯក ប៉ុន្តែមិនអាចទប់ទល់ការរកគ្រាប់បាល់របស់ Jose Luis Rodriguez និង Zaydou Youssouf បាន។លទ្ធផលនេះបានធ្វើឱ្យពួកគេឈរនៅលេខរៀងទីពីរក្នុងតារាង ដោយតាមពីក្រោយក្រុម Sporting ចំនួនប្រាំបីពិន្ទុ ខណៈនៅសល់ពីរប្រកួតទៀតបញ្ចប់រដូវកាល។អត្ថបទកំពុងចាប់អារម្មណ៍៖ Man Utd ចេញមកបញ្ជាក់កិច្ចពិភាក្សា ជុំវិញការចាកចេញរបស់ Greenwood សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ជោគជ័យបានក្លាយជាពានលើកទី២០របស់ Sporting និងជាលើកទីមួយក្រោយខកខានចាប់តាំងពីឆ្នាំ២០២១មក។គួររំលឹកថា Sporting ពួកគេបានយកឈ្នះ Portimonense ៣-0 កាលពីថ្ងៃសៅរ៍។អ្នកចាត់ការ Amorim វ័យ ៣៩ ឆ្នាំត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ទៅក្របខណ្ឌ Premier League នៅរដូវក្តៅនេះដើម្បីជំនួសតំណែងលោក […]