
បែលហ្ស៊ិកបានកក់កៅអីព្រឹត្តការណ៏ Euro ២០២៤ នៅឆ្នាំក្រោយនាប្រទេសអាឡឺម៉ង់ក្រោយទទួលជ័យជម្នះដដ៏តឹងតែង មួយក្នុងប្រទេសអូទ្រីស ដោយលទ្ធផល ៣ទល់និង២។ ជ័យជម្នះនេះបានធ្វើឱ្យបែលហ្ស៊ិកឈរនៅលើកំពូលតារាងនៃពូល F មាន ១៦ ពិន្ទុក្រោយប្រកួតស្មើ៥ និងឈ្នះ១ និងមានពិន្ទុដាច់ពីប្រទេសអូទ្រីស៣ពិន្ទុ ខណៈក្រុមចំណាត់ថ្នាក់លេខ ៣ ស៊ុយអែតមានត្រឹមតែ ៦ ពិន្ទុប៉ុណ្ណោះពីការប្រកួតចំនួន ៥ដង ។
សម្រាប់អូទ្រីសនឹងដឹកដៃបែលហ្សិកទៅព្រឹត្តការណ៏ Euro ២០២៤ ប្រសិនបើពួកគេឈ្នះផ្តួលអាហ្សែប៊ែហ្សង់ Azerbaijan នៅថ្ងៃចន្ទខាងមុខ។
ក្តីសង្ឃឹមរបស់សាធារណរដ្ឋអៀរឡង់ក្នុងការឈានទៅកាន់វគ្គផ្តាច់ព្រ័ត្រ Euro ២០២៤ ត្រូវបានខកខានបាត់ទៅហើយក្រោយបរាជ័យក្នុងផ្ទះខ្លួនឯងដោយលទ្ធផល ២-0 ក្រោមថ្វីជើងក្រិក។មានន័យថាអៀរឡង់ដែលឈ្នះត្រឹមមួយប្រកួត និងចាញ់ប្រាំលើកក្នុងចំណោមការប្រកួតទាំងប្រាំមួយរបស់ពួកគេមកទល់ពេលនេះ។ខណៈនៅសល់ពីរប្រកួតទៀតក្នុងដៃ ហើយអៀឡង់លេខរៀងទី ៤ និងមានគម្លាតរហូត ១៥ ពិន្ទុតាមពីក្រោយក្រុមលេខ ១ បារាំង ដែលបានផ្តួលហូឡង់ និងគម្លាត ៩ ពិន្ទុតាមពីក្រោយក្រុមចំណាត់ថ្នាក់លេខ ២ ក្រិក។
ប្រភព:BBC
វីដេអូ:អៀឡង់ & ក្រិក

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible



