វីរបុរសនិងជាអតីតខ្សែប្រយុទ្ធក្រុម Man. United កីឡាករ Cristiano Ronaldo មានទំនាក់ទំនងក្នុងការផ្លាស់មកកាន់ក្លឹបសារិកាព្រៃ Newcastle នៅក្របខណ្ដ Premier League ពោលគឺបន្ទាប់ពីខ្សែប្រយុទ្ធដ៏មានឥទ្ធិពលរបស់ក្រុម Al-Nassr ត្រូវបានគេហទំព័រEl-Nacional ចុះផ្សាយថាក្លឹបអ្នកមាន Newcastle United អាចនិងផ្ទេរយកខ្សែប្រយុទ្ធស្លាបវ័យ៣៨ឆ្នាំរូបនេះមករួមក្រុមនៅឆ្នាំ២០២៤ខាងមុខ ។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

សម្រាប់ម្ចាស់ពានបាល់មាស ៥សម័យ Cristiano Ronaldo បានចាកចេញពីអតីតក្លឹប Manchester United ក្នុងខែវិច្ឆិកា ឆ្នាំ ២០២២ក្រោយមានទំនាស់ជាមួយលោក Erik Ten Hag លើការរិះគន់ក្លឹបលើបញ្ហាទីលានហ្វឹកហាត់ ហើយទីបំផុត ខ្សែប្រយុទ្ធជើងចាស់រូបនេះបានចូលរួមជាមួយក្លឹប Al-Nassr ក្នុងខែមករា ឆ្នាំ២០២៣ បន្ទាប់ពីខកចិត្តក្រោយការប្រកួត FIFA World Cup នៅប្រទេសកាតា។ ទោះបីមានវ័យជ្រេបន្តិចប៉ុន្តែ Ronaldo នៅតែបង្ហាញទម្រង់លេងបានល្អដោយស៊ុតបញ្ចូលទីបាន ២៤ គ្រាប់ក្នុងការបង្ហាញខ្លួន ២៤ ដងនៅ Saudi Pro League និងដោយមើលឃើញដូច្នេះហើយទើប Newcastle មានបំណងចង់បានរូបគេត្រលប់ទៅអឺរ៉ុបវិញ។
/origin-imgresizer.eurosport.com/2022/01/19/3292250-67325268-2560-1440.jpg)
សម្រាប់ Newcastle បានចំណាយប្រាក់ដ៏ច្រើនក្រោយមានកៅអីលេងនៅUCL ដោយបានធ្វើការនាំយកកកីឡាករ Sandro Tonali មករួមក្រុម និងទើបតែផ្តួល Paris Saint-Germain ក្នុងក្របខ័ណ្ឌ UEFA Champions League ដែលជាលទ្ធផលល្អមួយ។
ប្រភព:sportskeeda
វីដេអូ
