Close
Featured-Image
ទីបំផុត! វីរបុរស Man.Utd ត្រូវបានតែងតាំងជាគ្រូបង្វឹកក្លឹបនៅលីកលំដាប់ទីពីរអង់គ្លេស (មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

ក្លឹបនៅលីកលំដាប់ទីពីរអង់គ្លេសគឺ Birmingham City បានសម្រេចតែងតាំងវីរ​បុរសក្រុមបិសាចក្រហម Man.Utd លោក Wayne Rooney ជាអ្នក​ចាត់ការថ្មីរបស់ពួកគេ។ មានន័យថាអតីត​ប្រធាន​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​វ័យ ៣៧ ឆ្នាំ​រូប​នេះ​បាន​ចូល​រួម​ជាមួយ​ក្លឹបនៅក្របខណ្ឌ Championship ក្នុង​កិច្ច​សន្យា​រយៈ​ពេល ៣ ឆ្នាំ​កន្លះ។គួរបញ្ជាក់ថា Rooney បានចូលមកជំនួសដំណែងគ្រូបង្វឹកលោក John Eustace ដែល​ត្រូវបានក្លឹបបញ្ចប់តំណែងកាលពីថ្ងៃច័ន្ទបន្ទាប់ពីការដឹកនាំក្រុមបានរយៈពេល ១៥ ខែ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Birmingham City appoint former England captain Wayne Rooney as new manager  | Flashscore.com

ការតែងតាំងអតីតខ្សែប្រយុទ្ធ Everton និង Man United គឺជាការផ្លាស់ប្តូរអ្នកគ្រប់គ្រងលើកដំបូងដែលធ្វើឡើងដោយម្ចាស់ក្លឹបថ្មីគឺ Shelby Companies Limited ចាប់តាំងពីពួកគេបានចូលមកដឹកនាំក្រុមក្នុងខែកក្កដា។Rooney នឹងបន្តរួមការងារដោយ​ជំនួយការរបស់​គាត់គឺ​អតីតខ្សែការពារ Ashley Cole និងសហសេវិកចាស់របស់គាត់ John O’Shea ដែលមានបទពិសោធន៏ធ្លាប់ជាជំនួយ​ការគ្រូបង្វឹកនៃ​ក្រុម​ជម្រើសជាតិក្រុមសាធារណៈរដ្ឋអៀរឡង់។ជាមួយគ្នានេះផងដែរលោក Carl Robinson និង Pete Shuttleworth ក៏នឹងក្លាយ​ជាផ្នែក​មួយនៃ​ជំនួយ​ការគ្រូបង្វឹក Rooney បន្ទាប់ពីអ្នកទាំងពីរបានរួមការងារគ្នានៅ DC United ។វានឹងក្លាយជាការងារទីបីរបស់ Rooney ក្នុងការដឹកនាំ​ក្លឹបអាជីពក្រោយដឹកនាំ Derby County និង Middlesbrough ។

ប្រភព:BBC

វីដេអូ:

អត្ថបទកំពុងចាប់អារម្មណ៍៖
ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ
featured image

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible

ចុចអានបន្ត
អត្ថបទទាក់ទង
  • October 2023
    M T W T F S S
     1
    2345678
    9101112131415
    16171819202122
    23242526272829
    3031