Close
Featured-Image
Man UTD និង Liverpool ខំប្រជែងលើតម្លៃ ១០៤​លាន​ផោន ដល់សាមីខ្លួនចង់ផ្ទេរទៅក្លឹបយក្សមួយនេះវិញ
ទំហំអក្សរ
តូច
ធំ

(បរទេស)៖ អ្នកសារព័ត៌មានដ៏ល្បីឈ្មោះលោក Fabrizio Romano បានអះអាងថា Manchester United និង Liverpool គឺជាក្លឹបយក្សពីរនៅអង់គ្លេស ដែលកំពុងតែដុតដៃដុតជើងប្រជែងគ្នាក្នុងការចុះហត្ថលេខាលើការផ្ទេរខ្សែការពារមានទេពកោសល្យកំពូល Antonio Silva របស់ក្លឹប Benfica លើតម្លៃខ្លួនផ្ទេរប្រមាណ ១០៤លានផោន។ ដោយឡែក ស្រាប់តែសាមីខ្លួន(Silva)ថា «ខ្ញុំចាត់ទុក Real Madrid ជាក្រុមដ៏អស្ចារ្យបំផុតនៅអឺរ៉ុប ហើយខ្ញុំចង់ផ្លាស់ទៅកីឡដ្ឋាន Bernabeu»។ របាយការណ៍បន្ថែមថា Silva មិនប្រញាប់ចាកចេញពី Benfica ឡើយ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Real Madrid eye Benfica youngster Antonio Silva as transfer alternative to Josko Gvardiol | Goal.com

ទន្ទឹមនឹងនេះ វាពិតជាមានតម្លៃថ្លៃពេកសម្រាប់ភាគី Liverpool និង United ហើយជាពិសេសទាក់ទងនឹងការផ្ទេរនាខែមករាខាងមុខ។ ជាក់ស្តែង United កំពុងស្ថិតក្នុងទីផ្សារទិញខ្សែការពារកណ្តាលថ្មី ខណៈ Lisandro Martinez និង Raphael Varane បច្ចុប្បន្នត្រូវអវត្តមានដោយសាររបួស ហើយអនាគតរបស់ Harry Maguire មិនប្រាកដប្រជាទៀតសោត ទើបក្លឹបចង់បានខ្សែការពារម្នាក់នេះឲ្យខាន់តែបាន។ ទន្ទឹមនឹងនោះ Liverpool ក៏ត្រូវបានផ្សារភ្ជាប់ជាមួយនឹងខ្សែការពារកណ្តាលមួយចំនួនផងដែរ។

Antonio Silva: The 'old-school' Benfica teenager who took on Bonucci - The Athletic

គួរជម្រាបដែរថា Silva មានវ័យ ១៩ឆ្នាំ បានបង្ហាញខ្លួន ៥៣លើកសម្រាប់ក្រុម Benfica ដោយស៊ុតបញ្ចូលទីបាន ៥គ្រាប់ និងបានទាក់ទាញចំណាប់អារម្មណ៍ពីក្លឹបនៅទូទាំងទ្វីបអឺរ៉ុប មិនមែនមានតែ Man Utd និង Liverpool ឡើយ៕

ប្រភព៖ sportbible

អត្ថបទទាក់ទង
  • October 2023
    M T W T F S S
     1
    2345678
    9101112131415
    16171819202122
    23242526272829
    3031