Close
Featured-Image
កាន់តែក្តៅ !Sancho ប្រាប់មូលហេតុមិនសុំទោស ហើយចោតលោក Ten Hag មានចរិតបែបនេះ
ទំហំអក្សរ
តូច
ធំ

ជាថ្មីម្តងទៀតខ្សែបម្រើស្លាប Jadon Sancho បានបង្ហាញអារម្មណ៏មិនសប្បាយចិត្តជាមួយក្រុមប្រឹក្សាភិបាលក្លឹប និងគ្រូបង្គោលលោក Erik ten Hag ចំពោះទង្វើ​ដែលរូបលោកធ្វើដាក់ខ្លួន និង Antony គឺខុសគ្នាស្រលះ និងមានភាពលំអៀង។មានន័យថាកីឡាករអន្តរជាតិប្រេស៊ីលបានរងបទចោត​ប្រកានបានប្រើប្រាស់​អំពើហិង្សា​ដាក់មិត្តស្រីដែលផ្ទុយពីរូ​បគេដែលខ្លួនមានបញ្ហាត្រឹមតែផ្ទៃក្នុងជាមួយនិងក្លឹបប៉ុណ្ណោះ។កីឡាករអន្តរជាតិអង់គ្លេស Sancho រំពឹងថានឹងចាកចេញពីក្រុម Man។ United ក្នុងពេល​ទីផ្សារដោះដូរ​កីឡាករនិងបើកជាលើកទីពីរនៅខែមករា បន្ទាប់ពីមានជម្លោះ និងមិនត្រូវបានអោយតម្លៃចូលលេងជាមួយអ្នកចាត់ការ Erik ten Hag ។ កីឡាករវ័យ ២៣ឆ្នាំត្រូវបាន​ហាមប្រាមពីការហ្វឹកហាត់ជាមួយក្រុមដំបូង និងពីការចូលរួមក្នុងការប្រកួតផ្លូវការពីសំណាក់ក្រុមម្ចាស់ជើងឯក២០សម័យតែម្តង។

ធ្លាប់ឆ្លើយតបនិងបញ្ហានេះគ្រូបង្វឹកសញ្ជាតិហូឡង់បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកន្លងមកថាៈ ត្រឹមតែពាក្យខ្ញុំសុំទោស១ម៉ាត់គាត់មិនអាចនិយាយចេញមកបាន ដូច្នេះយើងមិនបានចាត់ទុកគាត់ជាផ្នែកមួយនៃក្រុមនោះឡើយ។ទោះយ៉ាងណាសម្រាប់អតីត​កីឡាករ​Dortmund និងធ្លាប់ជាយុវជនដែករីកចំរើនលូតលាស់នៅក្លឹប Man.Cityនៅតែយល់ថាទង្វើរបស់ខ្លួនមិនមានកំហុសអ្វីដែលត្រូវសុំទោស ព្រោះគ្រាន់តែត្រូវបានរងការចោតប្រកាន់ថាខ្លួនហ្វឹកហាត់មិនទាន់បានកម្រិតរបស់គ្រូ​បង្វឹកត្រូវការនោះ ហើយមូលហេតុនេះកាន់តែធ្វើអោយទំនាក់ទំនងរវាង Sancho និងគ្រូបង្វឹកកាន់តែអាក្រក់ទៅៗ។
ប្រភព:BBC

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

អត្ថបទទាក់ទង
  • October 2023
    M T W T F S S
     1
    2345678
    9101112131415
    16171819202122
    23242526272829
    3031