UEFA នឹងប្រកាសប្រទេសធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ Euro 2028 នៅថ្ងៃអង្គារស្អែកនេះ

Published 3 years ago
782 Views
ទំហំអក្សរ
តូច
ធំ

(បរទេស)៖ សហព័ន្ធគ្រប់គ្រងបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប UEFA នឹងប្រកាសចំពោះបេក្ខភាពធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ជើងឯកអឺរ៉ុប Euro 2028 ជំនាន់ទី១៨ នៅថ្ងៃអង្គារ ទី១០ ខែតុលា ឆ្នាំ២០២៣ ស្អែកនេះ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

UEFA បានបង្ហើបថា ចក្រភពអង់គ្លេស និងសាធារណរដ្ឋអៀរឡង់ នឹងត្រូវបានប្រកាសជាប្រទេសម្ចាស់ផ្ទះ Euro នៅឆ្នាំ២០២៨ បន្ទាប់ពីអាល្លឺម៉ង់ធ្វើម្ចាស់ផ្ទះយុទ្ធនាការ ៤ឆ្នាំម្តងនេះនៅឆ្នាំក្រោយ។ នេះបើយោងតាមការចេញផ្សាយដោយគេហទំព័រកីឡានាថ្ងៃចន្ទ ទី០៩ ខែតុលា ឆ្នាំ២០២៣។

៥ប្រទេសមានដូចជា អង់គ្លេស វ៉េល ស្កុតឡេន អៀរឡង់ខាងជើង និងសាធារណរដ្ឋអៀរឡង់ បានដំណើរការដេញថ្លៃដោយជោគជ័យនាពេលនេះ ក្រោយពេលតួកគីបានប្រកាសដកខ្លួនកាលពីសប្តាហ៍មុន ដើម្បីទៅចាប់ដៃគូធ្វើម្ចាស់ផ្ទះ Euro នេះនៅឆ្នាំ២០៣២ ជំនួសវិញ។

នៅចាំបានថា សាធារណរដ្ឋអៀរឡង់ អៀរឡង់ខាងជើង និងវ៉េល ពុំដែលបានធ្វើម្ចាស់ផ្ទះចំពោះកម្មវិធីធំណាមួយឡើយនាពេលកន្លងមក គ្រាដែលអង់គ្លេសបានស្ថិតក្នុងចំណោមប្រទេសធ្វើសហម្ចាស់ផ្ទះ Euro 2020 ទាំង១១ ដែលបានពន្យារពេល ១ឆ្នាំដោយសារវិបត្តិកូវីដ-១៩ ជាមួយស្កុតឡេន ក្រៅពីធ្លាប់ធ្វើម្ចាស់ផ្ទះ World Cup នៅឆ្នាំ១៩៦៦ និង Euro នៅឆ្នាំ១៩៩៦។ អង់គ្លេស ក៏ទើបបានធ្វើម្ចាស់ផ្ទះបាល់ទាត់ជើងឯកស្រ្តីអឺរ៉ុប Women’s European Championships ក្នុងឆ្នាំ២០២២ ដែលពួកគេដណ្តើមបានជើងឯកដែរ៕

Article Tags
Related Articles
  • October 2023
    M T W T F S S
     1
    2345678
    9101112131415
    16171819202122
    23242526272829
    3031