
ខ្សែបម្រើស្លាបវ័យក្មេង Bryan Zaaragoza បានធ្វើឱ្យក្លឹប Barcelona ស្រលាំងកាំងជាខ្លាំងបើទោះបីជាមិនអាចរកបានគ្រាប់បាល់ជះជំនះ ប៉ុន្តែការរកបានគ្រាប់បាល់នាំមុខ២គ្រាប់នៅនាទីទី ១ និង ២៩ កាលពីយប់ថ្ងៃអាទិត្យបានជួយអោយក្រុមម្ចាស់ផ្ទះទទួលលទ្ធផលស្មើគ្នាជាមួយក្រុមភ្ញៀវ ២ទល់និង២ ក្រោយពីក្រុមភ្ញៀវគឺYamal និង Roberto រកបានគ្រាប់បាល់វាយបក២គ្រាប់វិញនៅនាទីទី ៤៥+១ និង ៨៥ ។ទោះយ៉ាងណាបន្ទាប់ពីបញ្ចប់ការប្រកួតកីឡាករអន្តជាតិអេស្បាញវ័យ២២ឆ្នាំ Zaragoza បានប្រាប់ឈ្មោះខ្សែប្រយុទ្ធប្រេស៊ីលគឺ Vinicius Juniorជា ជា idol របស់គាត់។Zaragoza បានប្រាប់អ្នកយកព័ត៌មានក្រោយបញ្ចប់ការប្រកួតថា: កាលពីនៅក្មេង ខ្ញុំធ្លាប់សម្លឹងមើលទៅ Neymar ។ ឥឡូវនេះខ្ញុំតាមដានទម្រង់លេងរបស់ Vinicius ស្ទើរតែររាល់ពេលគាត់ចូលលេង ។
ទោះយ៉ាងណា Zaragoza ជឿជាក់ថា Granada និង ងើបចេញពីតំបន់កាត់ចោល ខណៈបច្ចុប្បន្នពួកគេកំពុងឈរនៅលេខរៀងទី ១៩ ស្របពេល ក្លឹបយក្សទាំងពិរ គឺ Barcelona និង Real Madrid ត្រៀមប្រជែងគ្នាដើម្បីឈរកំពូលតារាងនៅថ្ងៃទី ២៨តុលាចុងខែនេះ។
ប្រភព:tribuna
វីដេអូ:

ក្រុមបិសាចក្រហម Man. United បានធ្វើការដេញថ្លៃសម្រាប់ការចរចរចុះហត្ថលេខានាំយកខ្សែប្រយុទ្ធឆ្នើម RB Leipzig គឺ Benjamin Seskoរហូតដល់ទៅទឹកប្រាក់ចំនួន 85 លានអឺរ៉ូ (ស្មើនិង73.8 លានផោន) ។ផ្ទុយទៅវិញរយៈពេល១ថ្ងៃទៅហើយMan.Utdនៅមិនទាន់ទទួលការឆ្លើយតប Yes រឺ No ទេ ប៉ុន្តែក្រុមជើងឯកអង់គ្លេសជឿជាក់ថាវាគឺជាតម្លៃដ៏សមរម្យមួយសម្រាប់ខ្សែប្រយុទ្ធសញ្ជាតិស្លូវេនីវ័យ 22 ឆ្នាំរូបនេះ សម្រាប់ការផ្លាស់មកកាន់ទឹកដី Old Trafford ។អត្ថបទកំពុងចាប់អារម្មណ៍៖ ធ្ងន់ករមែនទែន! អតីតខ្សែការពារ Arsenal រងបទចោទលើការរំលោភសេពសន្ធវៈ ៦ករណី សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ផ្ទុយទៅវិញក្លឹបប្រជែងលីក EPLគឺ Newcastle United ក៏ចង់បាន Sesko ដូចគ្នាខណៈម្ចាស់ជើងឯក EFL Cup 2025 បានដេញថ្លៃមុន Man.Utd នៅទឹកប្រាក់ 80 លានអឺរ៉ូ រួចទៅហើយស្មើនិង (69.5 លានផោន) ខណៈក្រុមលោក […]


