Close
Featured-Image
បន្ទាប់ពីរិះគន់ Messi! លោក Van Gaal កំពុងប្រឈមនឹងជម្នឺកាចសាហាវមួយ ចំពេលគាត់ត្រលប់មកក្លឹបចាស់
ទំហំអក្សរ
តូច
ធំ

(បរទេស)៖ លោក Louis Van Gaal បានត្រលប់ទៅធ្វើអ្នកចាត់ការទូទៅអតីតក្លឹប Ajax របស់គាត់វិញ ចំពេលរូបគាត់កំពុងប្រយុទ្ធប្រឆាំងជាមួយជំងឺមហារីកក្រពេញប្រូស្តាត។ អ្នកចាត់ការសញ្ជាតិហូឡង់បានត្រលប់ទៅក្រុមដែលមានមូលដ្ឋាននៅទីក្រុង Amsterdam ជាមួយនឹងក្រុមដែលកំពុងតែមានវិបត្តិ។ Van Gaal កំពុង​សម្រាក​នៅ​ក្នុង​និង​ក្រៅ​មន្ទីរពេទ្យ ខណៈ​ដែល​ការ​ព្យាបាល​ថ្មីៗ​នេះ​បាន​បង្ហើប​ថា វា​នឹង​ក្លាយ​ជា «អព្ភូតហេតុ» ប្រសិន​បើ​គាត់​អាច​ចូល​បង្គន់​ដោយ​ខ្លួន​ឯង​ម្ដង​ទៀត។ បុរស​វ័យ​៧២​ឆ្នាំ​ មាន​តួនាទី​ជា​ទីប្រឹក្សា​របស់​ក្លឹប​ដោយ បច្ចុប្បន្ន Ajax ឈរនៅលេខរៀងទី ១៥ ក្នុងតារាង ហើយឈ្នះបានតែមួយប្រកួតប៉ុណ្ណោះក្នុងលីគរហូតមកដល់ពេលនេះ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

លោក Van Gaal បាននិយាយថា៖

  • «ខ្ញុំចង់ជួយក្លឹប Ajax»
  • «បច្ចុប្បន្នខ្ញុំចំណាយពេលមួយផ្នែកធំនៃជីវិតរបស់ខ្ញុំនៅប្រទេសព័រទុយហ្គាល់ ហើយនេះអាចរួមបញ្ចូលគ្នាបានយ៉ាងល្អជាមួយនឹងតួនាទីរបស់ខ្ញុំជាអ្នកប្រឹក្សាខាងក្រៅ ខ្ញុំសុខចិត្តផ្តល់ចំណេះដឹងបាល់ទាត់របស់ខ្ញុំទៅកាន់ក្រុម»
  • «យើងត្រូវតែស្វែងរកផ្លូវឲ្យកីឡាករយើងឡើងទៅកាន់គោលដៅកំពូល ហើយយើងទាំងអស់គ្នាត្រូវតែរួមចំណែកនៅក្នុងរឿងនេះ»

Van Gaal has gone back to Ajax

លោក Van Gaal មាន​ឋានៈ​ជា​ជើង​ខ្លាំង​នៅ Ajax បន្ទាប់​ពី​គ្រប់គ្រង​ដឹកនាំក្លឹបពី​ឆ្នាំ ១៩៩១ ដល់​ឆ្នាំ ១៩៩៧។ ក្នុងរជ្ជកាលរបស់គាត់ ក្លឹបបានឈ្នះពានរង្វាន់ Eredivisie ៣លើក, KNVB Cups ៣លើក, Champions League ១ដង និង UEFA Cup ១ដងផងដែរ។

ប្រភព៖ The Sun ចុះផ្សាយថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣

អត្ថបទទាក់ទង
  • October 2023
    M T W T F S S
     1
    2345678
    9101112131415
    16171819202122
    23242526272829
    3031