Close
Featured-Image
កីឡាករវ័យក្មេងម្នាក់រំពឹងការត្រលប់ទៅអឺរ៉ុបវិញ ក្រោយក្លឹបនៅអារ៉ាប់មិនចុះឈ្មោះរូបគេសម្រាប់រដូវកាលនេះ
ទំហំអក្សរ
តូច
ធំ

បរទេស៖ ខ្សែប្រយុទ្ធវ័យក្មេង Jota បានផ្សារភ្ជាប់ការវិលត្រលប់ទៅកាន់លីគកំពូលអង់គ្លេស Premier League ក្រោយពីរូបគេនៅតែមិនត្រូវបានក្រុម Al Ittihad ចុះឈ្មោះរូបគេក្នុងក្រុមសម្រាប់រដូវកាលនេះ ។ ខ្សែប្រយុទ្ធវ័យ២៤ឆ្នាំរូបនេះបានចូលរួមក្រុមនៃ Saudi Pro League កាលពីទីផ្សារដូវក្តៅជាមួយនឹងក្រុម ​Al Ittithad ក្នុងតម្លៃ២៥លានផោន ដែលជាតម្លៃ​បំបែកកំណត់សម្រាប់ក្រុម។ គាត់បានដើរតាមកន្លងរបស់ Karim Benzema និង N’golo Kante បន្ទាប់ពីចាប់ផ្តើមអាជីពដ៏រីកចម្រើនជាមួយនឹង Celtic ដោយអាចរកបាន១៥គ្រាប់ គ្រប់កម្មវិធីទាំងអស់កាលពីរដូវកាលមុន។ មានរបាយការន៍បានចុះផ្សាយថា អ្នគាំទ្រ Al-Ittihad មិនសប្បាយចិត្តចំពោះវត្តមាន Jota ឡើយ បន្ទាប់ពីក្លឹបគូប្រែជងរបស់ពួកគេសុទ្ធតែចុះកុងត្រាលើតារាកំពូលៗអឺរ៉ុប ។ យ៉ាងណាមិញបច្ចុប្បន្នកីឡាកររូបនេះមិនទាន់ត្រូវបានកិ្លបបញ្ចូលឈ្មោះរបស់គេចូលក្នុងក្រុមនៅឡើយទេ ដោយលោក Nuno Espirito Santo មិនអាចធ្វើអ្វីបានឡើយ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Jota linked with Premier League move after shock Al Ittihad decision

បច្ចច្បន្នក្លឹប Al Ittihad និងភាគីខាង Jota កំពុងស្វែងរកដំណោះស្រាយ ដោយកីឡាករជនជាតិព័រទុយហ្គាយរូបនេះរំពឹងថា អាចបញ្ចប់កុងត្រាគេជាមួយនឹងក្រុមនៅអារ៉ាប់បាន ហើយអាចវិលត្រលប់ទៅកាន់ទ្វីអឺរ៉ុបវិញ។ យោងទៅតាម 90min បានចុះផ្សាយថា Jota នឹងអាចក្លាយជាកីឡាករដែលគ្មានតម្លៃខ្លួន ហើយក្លឹប Tottenham អាចនឹងពិចារណាចុះកុងត្រាលើខ្សែប្រយុទ្ធរូបនេះ។

 

អត្ថបទកំពុងចាប់អារម្មណ៍៖
ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ
featured image

(អង់គ្លេស)៖ របាយការណ៍ថ្មីៗនាព្រឹកនេះ បានឲ្យដឹងថា គ្រូបង្វឹកបច្ចុប្បន្នក្លឹប Crystal Palace លោក Oliver Glasner គឺជាបេក្ខភាពជំនួសតំណែងអ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United គឺលោក Ruben Amorim បន្ទាប់ពីមានភាពចម្រូងចម្រាស់បរាជ័យផ្ទួនៗតែម្តងនារដូវកាលថ្មី Premier League ដោយស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ១៤។អត្ថបទកំពុងចាប់អារម្មណ៍៖ ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា លោក Glassner បានគំរាមកំហែងពីការលាឈប់ពីតួនាទីរបស់គាត់នៅ Crystal ប្រសិនបើក្លឹបនៅតែចង់លក់ប្រធានក្រុម Marc Guehi ទៅឲ្យក្លឹបហង្សក្រហម Liverpool ៕ ប្រភព៖ SPORTbible

ចុចអានបន្ត
អត្ថបទទាក់ទង
  • October 2023
    M T W T F S S
     1
    2345678
    9101112131415
    16171819202122
    23242526272829
    3031