(អារ៉ាប៊ីសាអូឌីត)៖ អនាគតរបស់អតីតខ្សែប្រយុទ្ធក្លឹប Real Madrid កីឡាករ Karim Benzema នៅតែបើកជំហលើការផ្ទេរដដែល ខណៈដែលកិច្ចប្រជុំនឹងធ្វើឡើងនៅក្នុងសប្តាហ៍នេះ។ ដោយឡែក Benzema មិនបានទៅហ្វឹកហាត់ជាមួយក្រុម Al Ittihad នោះឡើយ ដោយសារតែការពិភាក្សាបន្ថែមទៀតអំពីអនាគតរបស់គាត់ជាមួយប្រធានក្លឹប។ បន្ថែមពីនេះ អារ៉ាប៊ីសាអូឌីតទទូចឱ្យ Benzema ស្នាក់នៅ Saudi Pro League បន្ត ហើយនឹងបានជម្រុញឲ្យគាត់ផ្ទេរទៅក្លឹបមួយផ្សេងទៀត ដែលស្ថិតនៅក្នុងលីគអារ៉ាប់ នាខែមករានេះ។
ទន្ទឹមនឹងនេះ មធ្យោបាយតែមួយគត់សម្រាប់ការវិលត្រឡប់ទៅកាន់ទ្វីបអឺរ៉ុបវិញ គឺការកាត់ប្រាក់បៀវត្សរ៍យ៉ាងច្រើនសន្ធឹកសន្ធាប់ ខណៈបច្ចុប្បន្នមានកម្រិតប្រាក់ឈ្នួលថ្លៃពេក។ គួរជម្រាបផងដែរថា ម្ចាស់ក្លឹប Olympique Lyon លោក Textor បានព្យាយាមបញ្ចុះបញ្ចូល Benzema ឲ្យត្រលប់មកកាន់ទឹកដីបារាំងវិញកាលពីសប្តាហ៍មុន ប៉ុន្តែបរាជ័យ៕
ប្រភព៖ Fabrizio Romano
ក្នុងវិថីសម្លឹងឆ្ពោះទៅរកការលើកពាន Premier League ជាលើកដំបូងរបស់ពួកគេក្នុងរយៈពេលពីរទសវត្សរ៍នេះក្រុមកាំភ្លើងធំ Arsenal នឹងធ្វើដំណើរជួបគូប្រជែងរួមទីក្រុងឡុងដ៏គឺ Tottenham Hotspur ក្នុងការប្រកួត North London Derby នារាត្រីលថ្ងៃអាទិត្យនៅកីឡដ្ឋាន London Stadium វេលាម៉ោង ៨យប់ ។សម្រាប់ក្រុមទាំងពីរនេះទទួលលទ្ធផលមិនដូចគ្នាក្នុងការប្រកួត EPL លើកចុងក្រោយដោយ Arsenal បានលត់Chelsea យ៉ាងដំណំ ខណៈ Tottenham ត្រូវ Newcastle លត់យ៉ាងចាស់ដៃផងដែរ មានន័យថា៦ប្រកួតចុងក្រោយរបស់ Arsenal បច្ចុប្បន្នកំពុងឈរនៅលេខរៀងទី១ ក្រោយប្រកួត ឈ្នះ៤ ស្មើ១និងចាញ់១ ខណៈ Tottenham ឈរនៅលេខរៀងទី៥ ក្រោយប្រកួតឈ្នះ៣ចាញ់២និងស្មើ១។អត្ថបទកំពុងចាប់អារម្មណ៍៖ Prediction: Arsenal ត្រូវបន្តសាកល្បងសមត្ថភាពជាមួយ Tottenham ដើម្បីរក្សាចំណាត់ថ្នាក់កំពូលតារាង សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ១.ប្រវត្តិជួបគ្នា ជួបគ្នា៥ប្រកួតចុងក្រោយ Arsenal ឈ្នះ៣ស្មើ១និងចាញ់១ ខណៈជួបគ្នានៅក្របខណ្ឌ EPL […]