ការរៀបចំ World Cup 2030 ទទួលការរឹះគន់ជាខ្លាំង ក្រោយ FIFA អនុញ្ញាតឲ្យប្រទេសជាច្រើនធ្វើជាម្ចាស់ផ្ទះ

Published 3 years ago
906 Views
ទំហំអក្សរ
តូច
ធំ

បរទេស៖ យោងតាមរបាយការណ៍បានឱ្យដឹងថា ប្រទេសម៉ារ៉ុក ព័រទុយហ្គាល់ និងអេស្ប៉ាញនឹងរៀបចំការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ 2030 ប៉ុន្តែការប្រកួតបើកឆាកចំនួន 3 នឹងត្រូវលេងនៅអ៊ុយរូហ្គាយ ប៉ារ៉ាហ្គាយ និងអាហ្សង់ទីន។  FIFA World Cup នៅឆ្នាំ 2030 នឹងធ្វើឡើងនៅក្នុងប្រទេសចំនួន 6 ផ្សេងគ្នានៅទូទាំងទ្វីបចំនួន 3 ដោយប្រទេសទាំង 6 ខាងលើមានសិទ្ធិទទួលបានកៅអីរបស់ខ្លួនដោយស្វ័យប្រវតិ្ត។ ជាលទ្ធផលនៃការប្រកួតបើកឆាកដែលត្រូវបានរៀបចំឡើងនៅក្នុងទ្វីបអាមេរិកខាងត្បូងនោះ ក្រុមទាំង 6 ដែលពាក់ព័ន្ធនឹងត្រូវហោះហើរឆ្លងកាត់មហាសមុទ្រអាត្លង់ទិក ខណៈដែលការប្រកួតដែលនៅសល់បន្តនៅប្រទេសម៉ារ៉ុក ព័រទុយហ្គាល់ និងអេស្ប៉ាញ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

FIFA criticised over 'crazy' 2030 World Cup plan with tournament to be held across multiple continents

ការសម្រេចចិត្តផ្តល់ឲ្យក្រុមអ៊ុយរូហ្គាយ អាហ្សង់ទីន និងប៉ារ៉ាហ្គាយក្នុងការប្រកួតបើកឆាក គឺជាគំនិតមួយជុំវិញខួប 100 ឆ្នាំនៃព្រឹត្តិការណ៍មួយនេះ នេះបើយោងតាមរបាយការណ៍ពី The Athletic ។ លោក Alejandro Dominguez អនុប្រធាន FIFA បាននិយាយនៅលើ Twitter ថា «ពួកយើងមានគោលដៅខ្ពស់ និងសុបិនធំ។ ការប្រកួតបាល់ទាត់ពិភពលោក World Cup ឆ្នាំ 2030 ចាប់ផ្តើមពីកន្លែងដែលវាបានចាប់ផ្តើម។ ម្ចាស់ផ្ទះនៃការប្រកួតបើកឆាកនៃព្រឹត្តិការណ៍ FIFA World Cup នឹងមាន អ៊ុយរូហ្គាយ ប៉ារ៉ាហ្គាយ និងអាហ្សង់ទីន។» យ៉ាងណាមិញក្រោយសេចក្តីប្រកាសនេះអ្នកគាំទ្រជាច្រើនហាក់បីមិនរីករាយជាមួយនឹងការរៀបចំបែបនេះឡើយ ដោយមានអ្នកខ្លះបានលើកឡើងថាវាជាការរៀបចំដ៏រញ៉េរញៃពី FIFA ហើយធ្វើការប្រកួតប្រឹត្តិការណ៍ដ៏ធំមួយនេះបាត់ភាពទាក់ទាញ និងចំណុចពិសេសរបស់វា៕

Article Tags
Related Articles
  • October 2023
    M T W T F S S
     1
    2345678
    9101112131415
    16171819202122
    23242526272829
    3031