Close
Featured-Image
ព្រោះតែរឿងនេះ!​គ្រូបង្វឹក Liverpool ចង់អោយមានការប្រកួតឡើងវិញជាមួយ Tottenham
ទំហំអក្សរ
តូច
ធំ

លោក Jurgen Klopp អ្នកចាត់ការទូទៅក្រុមហង្សក្រហម Liverpool ចង់ឱ្យមានការប្រកួតឡើងវិញរវាងម្ចាស់ផ្ទះ Tottenham និងក្រុមភ្ញៀវ Liverpool របស់លោក បន្ទាប់ពីគ្រាប់បាល់ស៊ុតបញ្ចូលទីរបស់ខ្សែប្រយុទ្ធអន្តរជាតិកូឡុំប៊ី Luis Diaz ត្រូវបានវីដេអូជំនួយការអាជ្ញាកណ្តាល ហៅកាត់ថា VAR  បានចាត់ទុកជាបាល់ Off-side ដ៏ចម្រូងចម្រាសសម្រាប់ការប្រកួតកាលពីថ្ងៃសៅរ៍សប្តាហ៏មុន។គួរបញ្ជាក់ថា អាជ្ញាកណ្តាល កាត់សេចក្តីនៅលើទីលានគឺលោក Darren England និង​ជំនួយការរបស់លោកឈ្មោះ Dan Cook មិន​បានធ្វើការ​បដិសេធឡើយក្រោយពី Diaz ត្រូវបានអាជ្ញាកណ្តាលខ្សែបន្ទាត់ខាងស្តាំលើកទង់និងចាត់ទុកជាបាល់ Offside ខណៈក្រុមភ្ញៀវអាចនិងនាំមុខមុន ប្រសិនជាបាល់ចូលទី នោះ មិនចាត់ទុកថាមិនបានការ។ប៉ុន្តែទីបំផុតលទ្ធផលគឺក្រុមភ្ញៀវ Liverpool បានបរាជ័យក្មុងលទ្ធផល ២ទល់និង១ ដោយសារគ្រាប់ បាល់ ចូល ទីខ្លួនឯងនៅនាទីទី ៩៦ ពីសំណាក់ខ្សែការពារ Joel Matip ទៅវិញក្រោយពី Liverpool សល់កីឡាករតែ៩នាក់បន្ទាប់ពី Curtis Jones និង Diego Jota ត្រូវអាជ្ញាកណ្តាលបណ្តេញចេញតាំងពីនាទីទី ២៦ និង ៦៩មកម្លេះ ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

EPL: PGMOL admits Luis Diaz Liverpool goal against Tottenham should have stood - Kemi Filani News

Luis Diaz's goal for Liverpool against Tottenham SHOULD have stood as PGMOL admit to 'significant human error' | Goal.com

លោក Klopp អ្នចចាត់ការសញ្ជាតិអាឡឺម៉ង់បានលើកឡើងយ៉ាងដូច្នេះថាៈ រឿងបែបនេះមិនដែលកើតឡើងទេ ដូច្នេះហើយបានជាខ្ញុំគិតថា ការប្រកួតសារឡើងវិញគឺជារឿងត្រឹមត្រូវនិងត្រូវតែធ្វើ។យ៉ាងណាមិញស្ថាប័នរបស់អាជ្ញាកណ្តាលហៅកាត់ថា PGMOL បានបញ្ចេញសំឡេង នៃការពិភាក្សារវាងមន្ត្រីនៃការប្រកួតជុំវិញរឿងរ៉ាវចម្លែកកម្រជួបនេះកាលពីថ្ងៃចន្ទដើមសប្តាហ៍។ ដូច្នេះយើងអាចចាត់ទុកថា VAR មិនបាន សម្រេចចិត្តរឿងដ៏ត្រឹមត្រូវនោះឡើយព្រោះវាជាកំហុសជាក់ស្តែង។

ប្រភព:BBC

អត្ថបទទាក់ទង
  • October 2023
    M T W T F S S
     1
    2345678
    9101112131415
    16171819202122
    23242526272829
    3031