Close
Sponsor ads Featured-Image
Prediction: Dortmund និង AC.Milan សុទ្ធតែចង់ឈ្នះដើម្បីក្តីសង្ឃឹមទៅវគ្គបន្ត
ទំហំអក្សរ
តូច
ធំ

ជំនួបរវាងម្ចាស់ផ្ទះ Borussia Dortmund និងក្រុមភ្ញៀវ AC Milan នៅកីឡដ្ឋាន Signal Iduna Park វេលាម៉ោង២រំលងអធ្រាតឈានចូលថ្ងៃ​ព្រហស្បត្ត៏​ក្នុងពូល F ។វាគគឺជាការសម្លឹងចង់​ឈ្នះពានរ Champions League ជាលើកដំបូងរបស់ពួកគេ ពោលគឺក្រោយពីក្រុម​របស់លោក Edin Terzic បាន​ចាញ់​ក្រុម Paris Saint-Germain ក្នុង​លទ្ធផល ២ទល់និង០ នៅ​ថ្ងៃ​ប្រកួតជើង​ទី​មួយ ខណៈ​AC.Milanខ្ជះខ្ជាយឪកាស​ជាច្រើន​ដោយបានត្រឹមតែប្រកួត​ស្មើ 0-0 ជាមួយ Newcastle United។សម្រាប់ ៦ប្រកួតដំបូងគ្រប់ក្របខណ្ឌប្រកួត របស់Dortmund គឺស្មើ២ឈ្នះ៣ និងចាញ់១ ខណៈ AC.Milan ឈ្នះ៤ស្មើ១និងចាញ់១។
១.ប្រវត្តិជួបគ្នា

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Borussia Dortmund មានប្រៀបលើក្រុម AC Milan បន្តិច ហើយបានឈ្នះបីប្រកួតក្នុងចំណោម ៥ ប្រកួតដែលលេងរវាងក្រុមទាំងពីរ ។ ការជួបគ្នាលើកចុងក្រោយរវាងក្រុមទាំងពីរក្នុងពានរង្វាន់ UEFA Champions League បានធ្វើឡើងក្នុងរដូវកាល ២០០២-២០០៣ ដោយក្រុមទាំងពីរបានយកឈ្នះក្រៅដីដោយលទ្ធផល១ទល់និង០ដូចគ្នា ។

ads

Borussia Dortmund v AC Milan, UEFA Champions League 2023/2024: the briefing | AC Milan
២.ពត៌មានក្រុម(ម្ចាស់ផ្ទះ)
Thomas Meunier និង Mateu Morey ទាំង​ពីរ​នាក់និងអវត្តមាន ខណៈ Marcel Sabitzer ក៏នៅជាមន្ទិលសម្រាប់ក្រុមម្ចាស់ផ្ទះផងដែរ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងKobel; Ryerson, Hummels, Schlotterbeck, Bensebaini; Ozcan, Can, Brandt; Malen, Fullkrug, Adeyemi
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៣-៣

AC Milan 2-0 Lazio (30 Sep, 2023) Game Analysis - ESPN
៣.ពត៌មានក្រុម(ភ្ញៀវ)
Milan នឹង​អវត្តមានកីឡាករ​៥​នាក់​សម្រាប់​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​អាល្លឺម៉ង់។ ខណៈ Christian Pulisic អាចបន្តជាប់ជម្រើស១១នាកដ់ំបូងលេងទល់និង អតីតក្លឹបរបស់ខ្លួនជំនួស Samuel Chukwueze បន្ទាប់ពីការបង្ហាញដ៏គួរឱ្យចាប់អារម្មណ៍ជាមួយ Lazio នៅចុងសប្តាហ៍មុន។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងMaignan; Calabria, Tomori, Thiaw, Hernandez; Musah, Reijnders, Pobega; Pulisic, Giroud, Leao
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-៣-៣
៤.លទ្ធផលទស្សន៍ទាយសម្រាប់ការប្រកួតគូនេះគឺ Dortmund ២:១ AC.Milan
ប្រភព:whoscored &sportskeeda&sportsmole

អត្ថបទកំពុងចាប់អារម្មណ៍៖
សុទ្ធតែម៉ាស៊ីនរកគ្រាប់បាល់ Sesko & Gyokeres ប៉ុន្តែ Arsenal បែរសម្រេចចិត្តឆាប់រហ័សយកតែម្នាក់(មាន២វីដេអូ)
featured image

Arsenal បានសម្រេចចិត្តចុះហត្ថលេខាក្នុងការនាំយក កីឡាករ Viktor Gyokeres វ័យ២៧ឆ្នាំរបស់ក្រុម Sporting ជំនួសឱ្យខ្សែប្រយុទ្ធ RB Leipzigគឺ Benjamin Sesko មករួមក្រុមវិញ។គួររំលឹកថាSesko ខ្សែប្រយុទ្ធសញ្ជាតិវស្លូវាគីវ៍័យ២២ឆ្នាំមានកំពស់១ម៉ែត្រ៩៥សង់ទីម៉ែត្រស្ទើរតែបានចូលរួមជាមួយក្រុមកាំភ្លើងធំកាលពីខែមករាឆ្នាំមុន ប៉ុន្តែនៅទីបំផុតរូបគេបានចុះកិច្ចសន្យាថ្មីជាមួយក្រុមនៅលីកកំពូលអាឡឺម៉ង់ជំនួសវិញ ។ ទោះយ៉ាងណាពេលនេះលោក Andrea Berta នាយកផ្នែកកីឡាថ្មីរបស់ក្រុមកាំភ្លើងធំ Arsenal បាននឹងកំពុងដំនើរការចរចារយ៉ាងរលូននៅ ក្នុងកិច្ចពិភាក្សាជាមួយក្លឹប Sporting មកដល់ពេលនេះ ។អត្ថបទកំពុងចាប់អារម្មណ៍៖ យល់ស្របអត់បងប្អូន? Napoli រឹតតែខ្លាំងប្រសិនអាចនាំយកកីឡាកររូបនេះមករួមក្រុម(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភពពីគេហទំព័រ The Independent បានលើកឡើងថាក្លឹប Arsenal មូលហេតុចម្បងទី១ដែល Arsenal បរាជ័យ និង ដកខ្លួនចេញពីSesso នោះគឺ តម្លៃខុសគ្នាយ៉ាងតិច ១០ លានអឺរ៉ូ ពីការស្នើសុំសម្រាប់តម្លៃខ្លួនSesko នូវតម្លៃទិញផ្តាច់កុងត្រាសរុបដល់ទៅ ៨០លានយូរ៉ូឯណោះ ។ជាមួយគ្នានេះផងដែរចំនុចទីពីរគឺលក្ខណ្ឌ ផ្ទាល់ខ្លួនជាមួយតំណាងរបស់ Sesko […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • October 2023
    M T W T F S S
     1
    2345678
    9101112131415
    16171819202122
    23242526272829
    3031