លេចលឺក្តែងៗតែមិនដែលបាន! Man Utd មានគោលដៅចម្បងម្នាក់ទៀត ដើម្បីជំនួស Maguire
ទំហំអក្សរ
តូច
ធំ
(អង់គ្លេស)៖ ទីបំផុតក្លឹបបិសាចក្រហម Manchester United អាចចុះហត្ថលេខាលើខ្សែការពារ Jean-Clair Todibo របស់ក្លឹប Nice នៅក្នុងទីផ្សារដោះដូរកីឡាករ នាខែមករាខាងមុខ នេះបើយោងតាមរបាយការណ៍ថ្មីមួយ។ Todibo បានក្លាយជាគោលដៅខ្សែការពារដ៏ចម្បងរបស់លោក Erik ten Hag នៅពេលដែលអនាគត Harry Maguire នឹងត្រូវផ្លាស់ទៅកាន់ក្រុម West Ham ។ បើទោះបីជាយ៉ាងនេះក្តី ខ្សែការពារវ័យ ២៣ឆ្នាំរូបនេះ ចង់ស្នាក់នៅក្លឹបខ្លួនបន្ត ហើយបានថ្លែងទៅកាន់សារព័ត៌មាន L’Equipe ថា៖
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
- «វាច្បាស់ណាស់ថាក្លឹបនឹងមិនលក់ខ្ញុំនៅរដូវក្តៅនេះទេ។ ខ្ញុំបានគិតយ៉ាងស៊ីជម្រៅ ហើយខ្ញុំក៏នៅស្ងៀម។ ខ្ញុំមិនចង់សម្រេចចិត្តខុសនោះទេ»។
- «ខ្ញុំក៏មិនរំពឹងថា ខ្ញុំផ្ទេរទៅ United ពេញលេញដែរ»។
- «តើអ្នករំពឹងអ្វីពីខ្ញុំ? ហេតុអ្វីបានជាខ្ញុំចុះហត្ថលេខា?»។
- «អ្នកមិនគួរមកដល់ក្លឹប ហើយសួរមកកាន់ខ្ញុំដោយផ្ទាល់បែបនេះឡើយ»។
- «ខ្ញុំដឹងពីអ្វីដែលខ្ញុំមាននៅទីក្រុង Nice ដូច្នេះហេតុអ្វីខ្ញុំត្រូវចាកចេញ? ខ្ញុំបាននិយាយច្បាស់រួចមកហើយ»។

គូសបញ្ជាក់ដែរថា លោក Romano បានអះអាងថា United នៅចង់បន្តការចាប់អារម្មណ៍របស់ពួកគេលើ Todibo ហើយបានថ្លែងនៅលើបណ្តាញ YouTube បន្ថែមថា៖
- «កត្តាសំខាន់សម្រាប់ Manchester United ក្នុងឆ្នាំ ២០២៤ គឺជាខ្សែការពារកណ្តាល»។
- «ក្នុងរដូវក្តៅ ពួកគេបានគិតពីកីឡាករពីរនាក់ជាពិសេស ដែល Benjamin Pavard គឺជាគោលដៅមួយ ប៉ុន្តែបានចូលរួមជាមួយ Inter។ ចំណែកឯ Jean-Clair Todibo ជាខ្សែការពារកណ្តាលរបស់ Nice ដែលកំពុងឡើងជើងខ្លាំង»៕

ប្រភព៖ sportbible
អត្ថបទទាក់ទង
1 month ago .
528 Views
Rashford ឡើងជើងភ្លាម! Man Utd ត្រៀមយកអ្នកចាំទីដ៏ឆ្នើមម្នាក់របស់ Barca ជាថ្នូរទិញលក់ផ្ដាច់កុងត្រា
1 month ago .
386 Views
គួរឲ្យអាណិត! Prime Antony បង្ហើបថា MAN UTD ធ្វើរឿងមួយដាក់ ដែលជាទង្វើមិនផ្តល់តម្លៃឲ្យខ្លួន
2 months ago .
337 Views
ស្ថានការណ៍មិនសមប្រកប! គ្រូបង្វឹកថ្មីម្នាក់ នឹងចូលជំនួសលោក Amorim ប្រសិនក្លឹបមិនធ្វើរឿងមួយនេះ
2 months ago .
582 Views
MAN UTD បង្អាក់ការចង់ចែកផ្លូវជាមួយតារាឆ្នើមម្នាក់ ខណៈត្រូវប្រជែងនឹង Bruno បើចង់ចូលលេង
