Spurs នឹងថ្កោលទោសចំពោះប្រព័ន្ធផ្សព្វផ្សាយឬបុគ្គលណា ដែលរើសអើងជាតិសាសន៍លើខ្សែការពាររូបនេះ
ទំហំអក្សរ
តូច
ធំ
(អង់គ្លេស)៖ ក្លឹបមាន់ខ្នាយមាស Tottenham Hotspurs បានថ្កោលទោសលើការរើសអើងជាតិសាសន៍ដែលសំដៅទៅលើខ្សែការពារ Destiny Udogie នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បន្ទាប់ពីជ័យជម្នះរបស់ Spurs ក្នុងលទ្ធផល ២:១ ទៅលើក្រុមហង្សក្រហម Liverpool កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។ ក្លឹប Tottenham បាននិយាយប្រាប់សារព័ត៌មានថា៖
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស- «យើងមានការស្អប់ខ្ពើម ចំពោះសាររើសអើងជាតិសាសន៍ ដែលប្រព័ន្ធផ្សព្វផ្សាយសង្គមធ្វើការវាយប្រហារសំដៅទៅខ្សែការពារ Destiny Udogie បន្ទាប់ពីការប្រកួតកាលពីថ្ងៃសៅរ៍ជាមួយ Liverpool»។
- «ពួកយើងឈរនៅខាង Destiny Udogie ជានិច្ច»។
- «ខណៈពួកយើងក៏បានសហការណ៍ជាមួយ Premier League ប្រសិនបើអាចធ្វើទៅបាន ដើម្បីចាត់វិធានការប្រឆាំងនឹងបុគ្គលណាមួយ ដែលយើងអាចកំណត់អត្តសញ្ញាណបាន»។

ទន្ទឹមនឹងនេះ Liverpool ក៏បានចូលរួមសហការណ៍ជាមួយ Spurs ផងដែរ សម្រាប់ស្វែងរកបុគ្គល ឬប្រព័ន្ធផ្សព្វផ្សាយណា ដែលបានប្រព្រឹត្តអំពើរើសអើងជាតិសាសន៍មកលើ Udogie ខណៈការរើសអើងនេះមិនមែនទើបតែកើតឡើងនោះទេ ពោលគឺមានច្រើនករណីមកហើយ៕

ប្រភព៖ BBC ចុះផ្សាយថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣
អត្ថបទទាក់ទង
1 month ago .
320 Views
វីរបុស Liverpool រិះគន់ក្លឹបថាមិនមែនលេងបាល់ទាត់តែកំពុងលេងកីឡាមួយនេះវិញ(មាន១វីដេអូ)
1 month ago .
2.6K Views
អ្នកគាំទ្រ Barca ទទូចឲ្យក្លឹបបណ្តេញកីឡាករម្នាក់ បន្ទាប់ពីចាញ់ PSG
1 month ago .
383 Views
គួរឲ្យអាណិត! Prime Antony បង្ហើបថា MAN UTD ធ្វើរឿងមួយដាក់ ដែលជាទង្វើមិនផ្តល់តម្លៃឲ្យខ្លួន
1 month ago .
814 Views
Liverpool ចាញ់ Galatasaray ភ្លាម! ផ្ទុះការរិះគន់លើតារាឆ្នើមម្នាក់ ក្រោយប៉ះបាល់បានតែ៤ដងគត់
