

Wilfried Zaha បានរំលឹកពីពេលវេលាដែលរូបគេចាប់ផ្តើមអាជីពជាមួយបិសាចក្រហម Man.Utd មុនពេលខ្សែប្រយុទ្ធវ័យ ៣០ឆ្មាំរបស់ ក្លឹប Galatasaray រូបនេះត្រូវលេងប្រឈមជាមួយអតីតក្លឹបរបស់ខ្លួនសម្រាប់ការប្រកួតក្របខណ្ឌUefa Champion League នៅរាត្រីថ្ងៃអង្គារនេះ។ Zaha បានចូលរួមជាមួយMan. United ក្នុងឆ្នាំ ២០១៣ ប៉ុន្តែបានបង្ហាញខ្លួនត្រឹមតែ ៤ ដងប៉ុណ្ណោះសម្រាប់ក្លឹប បន្ទាប់ពីរូបគេត្រូវបាន Man.Utd អនុញ្ញាតិអោយក្លឹប Crystal Palace និង Cardiff ខ្ចីជើងចន្លោះឆ្នាំ២០១៣-២០១៥។ខ្សែប្រយុទ្ធអន្តរជាតិកូឌីវ័របានបញ្ជាក់ប្រាប់យ៉ាងដូច្នេះថាៈ ខ្ញុំនឹងនិយាយដោយស្មោះត្រង់ នៅពេលអ្នកមើលមុខខ្ញុំ តើអ្នកគិត ថាខ្ញុំ ធុញទ្រាន់ទេ?ខ្ញុំបានឆ្លងកាត់ដំណាក់កាលមួយក្នុងអាជីពរបស់ខ្ញុំ ទោះបីជាបានចូលរួមលេងជាមួយក្លឹបធំក្នុងអាជីព ប៉ុន្តែមិនមានឪកាសបានចូលលេងទៀងទាត់ តែ ផ្ទុយទៅវិញខ្ញុំបាន តាំងចិត្តថា នឹង មិនអនុញ្ញាតឱ្យអាជីពរបស់ខ្ញុំដើរដល់ផ្លូវទាល់ រឺ ងាប់ក្រឡានោះទេ ។

Zaha មិនត្រូវបានផ្តល់ឪកាសសម្រាប់ការចូលលេងពីសំណាក់អតីតគ្រូបង្វឹកលោក David Moyes ដែលចូលមកជំនួសតំណែងគ្រូតា Sir Alex នៅឆ្នាំ២០១៣ ហើយបន្ទាប់ពីខ្ចីជើងនៅ Cardiff ក៏មិនអាចបញ្ចុះបញ្ចូលគ្រូបង្វឹកហូឡង់លោក Louis van Gaal ឱ្យផ្តល់ឱកាសឱ្យគាត់ដែរ។ ពោលគឺ Zaha បានផ្លាស់ទៅចូលលរួមជាមួយក្លឹបស្ទាំងខៀវ Crystal Palace ជាអចិន្ត្រៃយ៍ក្នុងឆ្នាំ ២០១៥ ហើយស៊ុតបញ្ចូលទី ៦៨ គ្រាប់ក្នុងការបង្ហាញខ្លួន ២៩១ ប្រកួត។មុនពេលក្លឹបយក្សទាំងពីរជួបគ្នា Man United បានបើកយុទ្ធនាការវគ្គជម្រុះសន្សំពិន្ទុក្នុងពូល Uefa Champions League របស់ពួកគេជាមួយនឹងការបរាជ័យ ៤ទល់និ៣ លើទឹកដីក្រុម Bayern Munich ខណៈ Galatasaray ស្មើគ្នា ២ ទល់និង ២ ជាមួយ Copenhagen ។
ប្រភព:BBC
វីដេអូ:

ក្រុមកាំភ្លើងធំ Arsenal បានកំណត់គោលដៅលើខ្សែបម្រើ Christian Norgaard កីឡាករអន្តរជាតិដាណឺម៉ាកវ័យរបស់ក្លឹប Brentford វ័យ៣១ឆ្នាំ បើទោះបីជាពួកគេខិតជិតកិច្ចព្រមព្រៀងផ្ទេរយក Martin Zubimendi សញ្ជាតិអេស្បាញ ពីក្រុម Real Sociedad ក៍ដោយ។ប្រភពពីគេហទំព័រ ESPN បានចុះផ្សាយ កាលពីដើមសប្តាហ៍នេះថាពេលវេលារបស់ខ្សែបម្រើ Thomas Partey នៅកីឡដ្ឋាន Emirates ហាក់ដូចជាជិតដល់ទីបញ្ចប់ស្របពេលខ្សែបម្រើសញ្ជាតិហ្គាណារំពឹងថានឹងចាកចេញពីក្លឹបភាគខាងជើងទីក្រុងឡុងដ៍នៅចុងខែនេះ ក្រោយជាប់គាំងលើការបន្តកិច្ចសន្យាថ្មី។ជាមួយនឹងការចាកចេញរបស់ Partey និង Jorginho ក្រុម Arsenal ចង់ពង្រឹងខ្សែបម្រើរបស់ពួកគេ ហើយបានកំណត់ថា Norgaard ជាគោលដៅអាទិភាព ។អត្ថបទកំពុងចាប់អារម្មណ៍៖ ប្រយ័ត្នត្រីរ៉ស់ក៍រួចទន្សាយក៍រួច ! Arsenal សម្លឹងឃើញកីឡាករ ២ រូបមកជំនួស Thomas Partey(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស កីឡាករអន្តរជាតិដាណឺម៉ាកដែលបានចុះកុងត្រាថ្មីជាមួយ Brentford កាលពីខែមីនា នៅមានកិច្ចសន្យារយៈពេល 2 ឆ្នាំទៀតដែលមានន័យថាក្លឹបទំនងជាទាមទារថ្លៃដើមច្រើនខណៈក្រុមលោក […]

