
ម្ចាស់ផ្ទះ Aston Villa មានបំណងចង់ផ្តួលក្រុមភ្ញៀវ Crystal Palace សម្រាប់ការប្រកួតនៅរាត្រីថ្ងៃសៅរ៏នេះវេលាម៉ោង ២១:0 0 យប់នេះដើម្បីផ្លោះចំណាត់ថ្នាក់ឡើងមកឈរនៅចំណាត់ថ្នាក់លេខរៀងលើសខ្ពស់ជាងចំណាត់ថ្នាក់ទី៧ ។ ក្រុម Aston Villa ៤ប្រកួតដំបូងនៅក្របខណ្ឌ Premier League គឺចាញ់២ និង ស្មើ២ ខណៈ Crystal Palace ចាញ់១ស្មើ១និងឈ្នះ២។Aston Villa ចង់ស្តារមុខមាត់ឡើងវិញក្រោយចាញ់ Liverpool មុនការសម្រាកអន្តរជាតិខណៈCrytal Palace បានផ្តួល Wolver ។
១.ប្រវត្តិជួបគ្នា១៦ ប្រកួតចុងក្រោយរវាងក្រុមទាំងពីរ Aston Villa ឈ្នះ ៧ ចាញ់ ៦ និងស្មើ ៣ ។
២.ពត៌មានកីឡាករក្រុមAston Villa(ម្ចាស់ផ្ទះ)
Aston Villa នៅតែមានបញ្ហារបួសជាច្រើន ដោយមានកីឡាកររហូតដល់ ៦ នាក់ដែលអាចនឹងអវត្តមានសម្រាប់ការប្រកួតនេះ។ដូច្នេះ Unai Emery អាចត្រូវផ្លាស់ទៅតំបន់ការពារបួននាក់វិញដោយអវត្តមាន Tyrone Mings និង Diego Carlos។
-ជម្រើស១១នាក់អាចនិងចូលលេង Martinez; Cash, Konsa, Torres, Digne; Bailey, Kamara, Luiz, McGinn; Diaby, Watkins
-ទម្រង់លេងអាចនិងចូលលេង ៤-៣-៣
៣.ពត៌មានកីឡាករក្រុម Crystal Palace(ភ្ញៀវ)
Crystal Palace នៅតែគ្មាន Michael Olise និង Matheus Franca ខណៈMarc Guehi នៅតែមានមន្ទិលសង្ស័យ។ដូច្នេះ Roy Hodgson ទំនងជាជ្រើសរើសក្រុមដដែលដែលបានយកឈ្នះក្រុម Wolves កាលពីលើកមុន ដោយដាក់អោយខ្សែប្រយុទ្ធ Odsonne Edouard រក្សាកន្លែងរបស់គាត់។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេង Johnstone; Ward, Holding, Andersen, Mitchell; Doucoure, Hughes; Ayew, Eze, Schlupp; Edouard
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១
៤.ព្យាករណ៏ការប្រកួតគូនេះគឺ Aston Villa ២ :០ Crystal Palace
ប្រភព:whoscored &sportsmole &sportskeeda

អតីតខ្សែបម្រើប្រយុទ្ធរបស់ក្លឹប Barcelona លោក Rivaldo បានព្យាការណ៍ថាលើកីឡាករ Marcus Rashford នឹងមានអនាគតល្អជាមួយក្លឹបថ្មីនៅពេលនេះ ។គួររំលឹកថាRashford កីឡាករអន្តរជាតិអង់គ្លេសបានចូលរួមជាមួយ Barcelona ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេលមួយរដូវកាលពីក្រុមបិសាចក្រហម Manchester United ។ការពិតអតីតយុវជនថ្នាល Man.Utd បានកាត់បន្ថយប្រាក់ខែរបស់ខ្លួនប្រមាណ ១៥ ភាគរយដើម្បីដំណើរការផ្ទេរមកលីកកំពូល LaLiga នេះ ។អត្ថបទកំពុងចាប់អារម្មណ៍៖ ដាច់ចិត្តមែនទែនហើយ!ទីបំផុត Real Madrid សម្រេចចិត្តលក់ប្រុសម៉ៅខណៈកីឡាកររូបនេះជាបេក្ខភាពមកជំនួស សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សម្រាប់វីរបុរសប្រេស៊ីលដែលបានជួយអោយពួកគេលើកពាន World Cup 2002 Rivaldo បានពណ៌នាថាកីឡាករវ័យ 27 ឆ្នាំគឺជាកីឡាករដ៏អស្ចារ្យម្នាក់ៈ Rivaldo បានបញ្ជាក់ដូច្នេះថាៈRashford គឺជាកីឡាករដ៏អស្ចារ្យម្នាក់ ខ្ញុំជឿថាគាត់នឹងមានឱកាសបង្ហាញនូវកម្រិតលេងដែលគាត់មាន នៅពេលដែលគាត់យល់ពីតួនាទី និងអ្វីដែលគ្រូបង្វឹកចង់បានពីគាត់។ ប្រភព:Dailypost វីដេអូ:


