Close
Close
Ads: 88BOL
Prediction: Liverpool ចង់សងសឹកម្ចាស់ផ្ទះ Wolver ដែលធ្លាប់ផ្តួលពួកគេទក់សាច់នៅរដូវកាលមុន
ទំហំអក្សរ
តូច
ធំ

ក្រុមភ្ញៀវ Liverpool និងត្រូវធ្វើដំណើរទៅធ្វើការប្រកួតជាមួយក្រុមម្ចាស់ផ្ទះ Wolverhampton ក្នុងការប្រកួតក្របខណ្ឌ Premier League នៅវេលាថ្ងៃសៅរ៍ម៉ោង ៦:៣០​នាទី​យប់ស្អែកនេះ។ក្រុមលោក Jurgen Klopp បានបំបាក់ក្រុម Aston Villa ក្នុងលទ្ធផល ៣-0 ក្នុងសប្តាហ៍ទី ៤ ជាមួយកំនត់ត្រា៤ប្រកួតឈ្នះ៣ស្មើ១ បច្ចុប្បន្ន​ឈរនៅចំណាត់ថ្នាក់ទី៣ខណៈWolver ឈ្នះEverton តែ១លើកគត់ និងចាញ់ Crystal Palace ៣ទល់និង២នៅសប្តាហ៏ទី៤ ហើយឈរ​នៅចំណាត់ថ្នាក់​ទី១៥​ឯ​ណោះ។
១.ប្រវត្តិជួបគ្នា
កាល​ពី​រដូវ​កាល​មុន ពួក​គេ​បាន​ជួប​គ្នា​ចំនួន​បួន​ដង​ ២លើកនៅ Premier League និង FA Cup ២ ដង។ ក្រុមទាំងពីរបានឈ្នះក្នុងផ្ទះរៀងខ្លួនខណៈ Liverpool ផ្តួល Wolver នៅផ្ទះសម្រាប់ការប្រកួត FA Cup បន្ទាប់ពីស្មើក្នុងផ្ទះ ២ទល់និង២ នៅ Anfield ។Liverpool បានឈ្នះ ៩ ដងក្នុងចំណោម ១១ លើកចុងក្រោយរបស់ពួកគេ​ទល់នឹង Wolves ដោយរក្សាបាន Clean Sheet ចំនួន ៧ ។Wolves បានទទួលជ័យជម្នះមួយលើកក្នុងការប្រកួតក្នុងផ្ទះ Premier League ចំនួន 9 លើកទល់នឹង Liverpool ដោយជ័យជម្នះនោះនឹងកើតឡើងកាលពីរដូវកាលមុន (៣ទល់និង០) ។
Wolverhampton Wanderers vs Liverpool Prediction and Betting Tips | 4th  February 2023
២.ពត៌មានកីឡាករក្រុម Wolverhampton(ម្ចាស់ផ្ទះ)
ក្រុមម្ចាស់ផ្ទះអវត្តមានខ្សែបម្រើ-ការពារ Joe Hodge តែ១នាក់ប៉ុណ្ណោះ។ពោលក្រៅពីនោះមិនមានកីឡាកររូបណារងរបួសគួរបារម្ភនោះទេ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងSa; Semedo, Dawson, Kilman, Bueno; Sarabia, Lemina, Gomes, Neto; Kalajdzic, Silva
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៤-១-១
Wolves vs Liverpool prediction, preview, lineups and more | Premier League
៣.ពត៌មានកីឡាករក្រុម Liverpool(ភ្ញៀវ)
ប្រធានក្រុម Virgil van Dijk នៅតែរងការព្យួរ១ប្រកួតទៀត(២ប្រកួត)ក្រោយប្រើពាក្យប្រមាថលើអាជ្ញាកណ្តាលកំលុងពេលប្រកួតជាំួយ Newcastle ។
Trent Alexander-Arnold ខ្សែការពារស្តាំរូបណេះបានដកខ្លួនចេញពីក្រុមជម្រើសជាតិអង់គ្លេសរបស់លោក Gareth Southgate កាលពីសប្តាហ៍មុន។
ទោះយ៉ាងណាThiago Alcantara និង Ibrahima Konate ក៏នឹងត្រៀមដាក់អោយចូលលេងក្រោយឆ្លងកាត់ការវាយត្រូវបានវាយតម្លៃមុននេះដែរ។
-ជម្រើស១១នាក់ដំបូងអាចនិងចូលលេងAlisson; Alexander-Arnold, Matip, Gomez, Robertson; Szoboszlai, Endo, Jones; Salah, Gakpo, Jota
-ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៣-៣
៤.លទ្ធផលព្យាករណ៏ការប្រកួតគូនេះគឺៈ Wolverhampton ២:០ Liverpool
ប្រភព:whoscored&sportsmole&sportskeeda

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
អត្ថបទទាក់ទង
  • Sponsor By 88BoL

  • September 2023
    M T W T F S S
     123
    45678910
    11121314151617
    18192021222324
    252627282930