

(ទួរគី)៖ ក្លឹប Fenerbahce ត្រូវបានគេរាយការណ៍ថា កំពុងពិចារណាលើការផ្លាស់ប្តូរ សម្រាប់តារាឆ្នើមរបស់ហង្សក្រហម Liverpool គឺកីឡាករ Thiago Alcantara ហើយក្លឹបយក្សរបស់ទួរគីបានត្រៀមនូវការផ្តល់ជូនដល់កីឡាករអេស្ប៉ាញនូវកិច្ចសន្យារយៈពេល ៣ឆ្នាំ ដែលតម្លៃពលកម្ម ១២៥០,០០០ផោនក្នុងមួយសប្តាហ៍ ដើម្បីទាក់ទាញគាត់(Thiago )ឱ្យចាកចេញពីទឹកដី Anfield មុនទីផ្សារដោះដូរបិទបញ្ចប់។

គួរជម្រាបដែរថា គ្រូបង្វឹកលោក Jurgen Klopp មិនបណ្តោយឲ្យខ្សែបម្រើឆ្នើមរូបនេះចាកចេញពីក្លឹបឡើយ ខណៈរូបលោកកំពុងតែចាប់អារម្មណ៍ខ្លាំងលើកាយសម្បទារបស់ Thiago នៅជម្រើសជាតិអេស៉្បាញ។ ទោះបីជាយ៉ាងណាក៏ដោយ កីឡាកររូបនេះនៅតែជាផ្នែកសំខាន់ ដែលក្លឹបខ្វះមិនបាន៕
ប្រភព៖ https://www.sportskeeda.com/
ចុះផ្សាយថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣

Xabi Alonso អាចនិងរកឃើញកីឡាករឆ្នើម Florian Wirtz ថ្មីឃើញហើយ ខណៈកីឡាកររូបនេះបច្ចុប្បន្នកំពុងមានវត្តមាននៅក្នុងក្លឹប Real Madridឈុតធំនេះតែម្តង ខណៈកាលពីខែមុននេះក្រុមហង្សក្រហម Liverpool បានធ្វើឲ្យមានការភ្ញាក់ផ្អើលពេញពិភពបាល់ទាត់បន្ទាប់ពីពួកគេបានប្រកាសពីការចុះហត្ថលេខាលើតារាឆ្នើមរបស់ Bayer Leverkusen គឺ Wirtz ដែលជាអតីតកូនក្រុមសំណព្វចិត្តរបស់លោក Alonso ក្នុងតម្លៃកំណត់ត្រាក្លឹបប្រមាណ ១១៦លានផោនឯណោះ។អត្ថបទកំពុងចាប់អារម្មណ៍៖ ទីបំផុត! លោក Xabi Alonso រកឃើញកីឡាករមានសមត្ថភាពដូច Florian Wirtz ហើយ(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ផ្ទុយទៅវិញបើយើងក្រឡេកមើលមកក្រុម Real Madrid ទោះបីបានធ្លាក់ចេញពី Club World Cup យ៉ាងអាម៉ាស់ ក្រោយចាញ់ Paris Saint-Germain ប៉ុន្តែយុទ្ធនាការកន្លងមកនេះលោក Alonso ស៊ាំជាមួយក្រុមថ្មីរបស់គាត់។ជាមួយគ្នានេះផងដែរអ្នកចាត់ការសញ្ជាតិអេស្បាញក៍បានដឹងពីរបៀបដែលខ្សែបម្រើវ័យក្មេង Arda Guler ពិតជាមានទេពកោសល្យ និងមានសមត្ថភាពដូច Wirtz អតីតកូនក្រុមរូបលោកធ្លាប់ដឹកនាំលេងនៅក្នុងក្រុម Bayer […]



